ហេតុនេះ សូមកុំភ្លេចលើកតម្កើង ស្នាព្រះហស្ដរបស់ព្រះអង្គ ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
យ៉ូប 36:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សលោកទាំងអស់មើលឃើញ ស្នាព្រះហស្ដនេះពីចម្ងាយ ហើយស្ងើចសរសើរគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទាំងអស់រំពឹងមើលការនោះ តែគេមើលពីចម្ងាយទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សផងទាំងឡាយរំពឹងមើលការនោះ តែគេមើលពីចំងាយទេ អាល់គីតាប មនុស្សលោកទាំងអស់មើលឃើញ ស្នាដៃនេះពីចម្ងាយ ហើយស្ងើចសរសើរគ្រប់ៗគ្នា។ |
ហេតុនេះ សូមកុំភ្លេចលើកតម្កើង ស្នាព្រះហស្ដរបស់ព្រះអង្គ ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុ របស់ព្រះអង្គបានដែរ។