ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 34:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​គាត់​បន្ថែម​កំហុស​មួយ​ដ៏​ធ្ងន់ ពី​លើ​អំពើ​បាប​របស់​ខ្លួន គឺ​គាត់​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ ហើយ​បង្ក​ឲ្យ​មាន​ការ​សង្ស័យ ក្នុង​ចំណោម​ពួក​យើង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​លោក​បន្ថែម​សេចក្ដី​បះ‌បោរ ទៅ​លើ​អំពើ​បាប​របស់​លោក​ទៀត លោក​ទះ​ដៃ​បង្អាប់ នៅ​កណ្ដាល​ពួក​យើង ហើយ​ក៏​ចម្រើន​ពាក្យ​ពោល​ទាស់​នឹង​ព្រះ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​លោក​បន្ថែម​សេចក្ដី​បះ‌បោរ ទៅ​លើ​អំពើ​បាប​របស់​លោក​ទៀត លោក​ទះ​ដៃ​បង្អាប់ នៅ​កណ្តាល​ពួក​យើង ហើយ​ក៏​ចំរើន​ពាក្យ​ពោល​ទាស់​នឹង​ព្រះ​ផង។

សូមមើលជំពូក

អាល់គីតាប

ដ្បិត​គាត់​បន្ថែម​កំហុស​មួយ​ដ៏​ធ្ងន់ ពី​លើ​អំពើ​បាប​របស់​ខ្លួន គឺ​គាត់​ពោល​ពាក្យ​ប្រឆាំង​នឹង​អុលឡោះ ហើយ​បង្ក​ឲ្យ​មាន​ការ​សង្ស័យ ក្នុង​ចំណោម​ពួក​យើង»។

សូមមើលជំពូក



យ៉ូប 34:37
11 ការដាក់ឲ្យឆ្លើយតបគ្នា  

«នៅ​ថ្ងៃ​នេះ​ទៀត ទោះ​បី​ខ្ញុំ​យក​ដៃ​ខ្ទប់​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​រអ៊ូ‌រទាំ​កាន់​តែ​ខ្លាំង​ថែម​ទៀត។


អ្នក​ដទៃ​ឃើញ​ដូច្នេះ ក៏​ទះ​ដៃ​ហ៊ោ ហើយ​នាំ​គ្នា​ហួច​ចំអក​ឲ្យ​ត្រង់​កន្លែង ដែល​គេ​ធ្លាប់​រស់​នៅ។


លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖


អ្វីៗ​ដែល​លោក​យ៉ូប​និយាយ​សុទ្ធ​តែ​ឥត​បាន​ការ លោក​ចេះ​តែ​ពោល​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ»។


ក្រោយ​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​មក​កាន់​លោក​យ៉ូប​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្ត‌ភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង ដោយ​ត្រឹម​ត្រូវ​ដូច​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ។


អ្នក​រាល់​គ្នា​អួត​បំប៉ោង​ពោល​ពាក្យ​ព្រហើន​កោង‌កាច​ដាក់​យើង គឺ​យើង​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក។


រីឯ​ការ​បះ‌បោរ​អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង‌រូស​ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ព្រះ‌ករុណា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះអង្គ​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​ទៀត​ហើយ»។