យ៉ូប 34:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូបនេះនិយាយមិនដឹងខុសត្រូវ ពាក្យសម្ដីរបស់គាត់គ្មានខ្លឹមសារសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូបពោលពាក្យឥតបើគិត សេចក្ដីរបស់លោកឥតខ្លឹមសារផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកយ៉ូបពោលពាក្យឥតបើគិត សេចក្ដីរបស់លោកឥតខ្លឹមសារផង អាល់គីតាប អៃយ៉ូបនេះនិយាយមិនដឹងខុសត្រូវ ពាក្យសំដីរបស់គាត់គ្មានខ្លឹមសារសោះ។ |
«តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារ មកឆ្លើយដែរឬ? តើគេយកសេចក្ដីឥតបានការ ដូចខ្យល់ក្ដៅបក់ពីទិសបូព៌ា មកដាក់ពេញខ្លួនកើតឬ?
មនុស្សមានសុភនិច្ឆ័យនឹងយល់ស្របជាមួយខ្ញុំ មនុស្សមានប្រាជ្ញានឹងចុះសំរុងជាមួយខ្ញុំថា
ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលទូលបង្គំអាចយល់ និងអាចស្គាល់។