ឥឡូវនេះ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងមិនចេះគៃបន្លំ ព្រះអង្គមិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។
យ៉ូប 34:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះជាម្ចាស់វិញ ព្រះអង្គមិនរើសមុខមេដឹកនាំឡើយ ហើយព្រះអង្គក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតព្រះអង្គបានបង្កើតពួកគេមកដូចគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលមិនកោតខ្លាច ដល់ពួកអ្នកជាប្រធាន ឬមិនយល់ដល់ពួកអ្នកមានជាជាងអ្នកក្រ ដោយព្រោះគេសុទ្ធតែ ជាស្នាព្រះហស្តរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលមិនកោតខ្លាចដល់ពួកអ្នកជាប្រធាន ឬមិនយល់ដល់ពួកអ្នកមានជាជាងអ្នកក្រ ដោយព្រោះគេសុទ្ធតែជាការនៃព្រះហស្តទ្រង់ធ្វើទាំងអស់ អាល់គីតាប រីឯអុលឡោះវិញ ទ្រង់មិនរើសមុខមេដឹកនាំឡើយ ហើយទ្រង់ក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតទ្រង់បានបង្កើតពួកគេមកដូចគ្នា។ |
ឥឡូវនេះ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងមិនចេះគៃបន្លំ ព្រះអង្គមិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។
តើមានប្រយោជន៍អ្វី បានជាព្រះអង្គសង្កត់សង្កិនទូលបង្គំ ហើយបោះបង់ចោលស្នាព្រះហស្ដរបស់ព្រះអង្គ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
ប្រសិនបើអស់លោកមានគំនិតកាន់ជើង ដោយលួចលាក់នោះ ព្រះអង្គមុខជាស្ដីបន្ទោសអស់លោកមិនខាន។
ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណា ព្រះអង្គបានបង្កើតអ្នកបម្រើប្រុសស្រីមក យ៉ាងនោះដែរ គឺព្រះតែមួយដែលបានសូនយើង ក្នុងផ្ទៃម្ដាយដូចគ្នា។
មិនដែលមាននរណាហ៊ានបន្ទោសស្ដេចថា “មនុស្សពាល!” ឬស្ដីឲ្យអ្នកធំថា “មនុស្សទុយ៌ស!” ទេ
ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោក ឲ្យរួចពីភាពអាសន្នបានទេ រីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោក ក៏ពុំអាចជួយលោកបានដែរ។
តង្វាយដែលត្រូវថ្វាយព្រះអម្ចាស់នេះ កំណត់ត្រឹមប្រាក់ពីរតម្លឹង។ អ្នកមានមិនត្រូវបង់លើសចំនួន រីឯអ្នកក្រក៏មិនត្រូវបង់តិចជាងដែរ។
អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថព្រះជាម្ចាស់ដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងព្រះអង្គវិញ។
អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតគេមកទាំងពីរនាក់។
ប្រសិនបើអ្នកឃើញគេជិះជាន់ប្រជាជនក្រីក្រនៅក្នុងស្រុក ឬក៏ឃើញគេរំលោភច្បាប់ និងបំពានលើយុត្តិធម៌ មិនត្រូវងឿងឆ្ងល់ឡើយ។ អ្នកធំតែងតែគាំទ្រអ្នកធំដូចគ្នា ហើយមានអ្នកធំផ្សេងទៀតត្រួតពីលើអ្នកទាំងពីរ។
ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា: “អ្នករាល់គ្នាបានបំផ្លាញចម្ការទំពាំងបាយជូរ! អ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រ មកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នា!
ពេលវិនិច្ឆ័យទោស កុំកាត់ក្ដីដោយអយុត្តិធម៌ កុំរើសមុខនរណាឲ្យសោះ គឺកុំយោគយល់អ្នកតូច ឬអ្នកធំ តែត្រូវវិនិច្ឆ័យឲ្យជនរួមជាតិរបស់អ្នកដោយយុត្តិធម៌។
ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ
ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឲ្យមាក់ងាយ ហើយគ្មានតម្លៃ មកផ្ចាញ់អ្វីៗដែលមនុស្សលោកចាត់ទុកថាថ្លៃថ្នូរវិញ។
រីឯបងប្អូនដែលគេគោរពទុកជាអ្នកដឹកនាំនោះវិញ (នៅពេលនោះ គេមានឋានៈជាអ្វីក៏ដោយ ក៏ខ្ញុំមិនរវល់ដែរ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាទេ) អ្នកដឹកនាំទាំងនោះពុំបានបង្ខំខ្ញុំឲ្យធ្វើអ្វីផ្សេងទៀតឡើយ។
រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅស្ថានបរមសុខ* ហើយព្រះអង្គមិនរើសមុខនរណាសោះឡើយ។
ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទ្រង់ជាព្រះលើព្រះនានា ជាព្រះអម្ចាស់លើព្រះអម្ចាស់នានា។ ព្រះអង្គជាព្រះដ៏ឧត្ដម ប្រកបដោយព្រះចេស្ដា និងគួរឲ្យស្ញែងខ្លាច។ ព្រះអង្គមិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។
អ្នកណាធ្វើការអ្វីដោយទុច្ចរិត អ្នកនោះក៏នឹងទទួលផល តាមអំពើទុច្ចរិតនោះដែរ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។
ដោយយើងបានទទួលព្រះរាជ្យ*មួយដែលមិនចេះកក្រើកដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបម្រើព្រះជាម្ចាស់ តាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ ដោយចិត្តគោរពប្រណិប័តន៍ និងគោរពកោតខ្លាចព្រះអង្គ
បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យ*ដែលព្រះអង្គបានសន្យាថាប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។
មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកព្រះជាម្ចាស់ក្នុងឋានៈព្រះអង្គជាព្រះបិតា ចូររស់នៅដោយគោរពកោតខ្លាចព្រះអង្គ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតព្រះអង្គនឹងវិនិច្ឆ័យមនុស្ស តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ឥតរើសមុខនរណាឡើយ។