យ៉ូប 33:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើគ្មានទេ សូមស្ដាប់ខ្ញុំ! សូមនៅស្ងៀមទៅ ខ្ញុំនឹងបង្រៀនលោកអំពីប្រាជ្ញា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើគ្មានទេ សូមស្តាប់ខ្ញុំចុះ សូមលោកនៅស្ងៀម ខ្ញុំនឹងបង្រៀនឲ្យលោកមានប្រាជ្ញា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើគ្មានទេ នោះសូមស្តាប់ខ្ញុំចុះ សូមលោកស្ងៀមនៅ ខ្ញុំនឹងបង្រៀនឲ្យលោកមានប្រាជ្ញា។ អាល់គីតាប បើគ្មានទេ សូមស្ដាប់ខ្ញុំ! សូមនៅស្ងៀមទៅ ខ្ញុំនឹងបង្រៀនអ្នកអំពីប្រាជ្ញា»។ |
ប្រសិនបើលោកចង់ឆ្លើយ សូមឆ្លើយមកចុះ! សូមមានប្រសាសន៍មក ដ្បិតខ្ញុំចង់រកយុត្តិធម៌ជូនលោក។
កូនចៅអើយ ចូរនាំគ្នាមក ហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នក ឲ្យស្គាល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់។
មនុស្សមិនដឹងខុសត្រូវអើយ ចូររៀនពិចារណាឡើង មនុស្សឥតប្រាជ្ញាអើយ ចូររៀនឲ្យមានតម្រិះឡើង។