ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយ គឺខ្ញុំមិនអាចទប់ចិត្តឲ្យនៅស្ងៀម បានទៀតឡើយ។
យ៉ូប 32:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំមិននិយាយទេ ចិត្តរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែក ដែលដាក់ស្រាទំពាំងបាយជូរថ្មី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចិត្តខ្ញុំប្រៀបដូចជាស្រាទំពាំងបាយជូរ ដែលឥតមានផ្លូវឲ្យខ្យល់ចេញ ដូចជាថង់ស្បែកថ្មីដែលរៀបនឹងធ្លាយហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ចិត្តខ្ញុំប្រៀបដូចជាស្រាទំពាំងបាយជូរ ដែលឥតមានផ្លូវឲ្យខ្យល់ចេញ ដូចជាថង់ស្បែកថ្មីដែលរៀបនឹងធ្លាយហើយ អាល់គីតាប ប្រសិនបើខ្ញុំមិននិយាយទេ ចិត្តរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែក ដែលដាក់ស្រាទំពាំងបាយជូរថ្មី។ |
ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយ គឺខ្ញុំមិនអាចទប់ចិត្តឲ្យនៅស្ងៀម បានទៀតឡើយ។
ប្រសិនបើទូលបង្គំសម្រេចចិត្តថា ឈប់នឹកនាពីព្រះបន្ទូល ហើយលែងនិយាយក្នុងនាមព្រះអង្គទៀតនោះ ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។
ឃើញដូច្នេះ ខ្ញុំខឹងជំនួសព្រះអម្ចាស់ ខ្ញុំទប់ចិត្តលែងបានទៀតហើយ។ «ចូរជះកំហឹងនេះទៅលើក្មេងៗនៅតាមផ្លូវ ព្រមទាំងជះទៅលើក្រុមយុវជនផង ដ្បិតមនុស្សប្រុសស្រី និងមនុស្សចាស់ជរា នឹងត្រូវខ្មាំងសត្រូវនាំយកទៅ។
ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច? ពេលព្រះជាអម្ចាស់មានព្រះបន្ទូល តើនរណាមិនថ្លែងព្រះបន្ទូលនេះ?
ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រា ទាំងថង់ស្បែកនៅគង់បាន»។