អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះ គ្មាននរណាប្រកែកតវ៉ាទេ តែពួកគេទទួលយកទាំងអស់គ្នា។
យ៉ូប 32:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូបអើយ លោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេ ដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកទាំងបីនោះក៏គាំងនៅ ឥតមានឆ្លើយទៀតឡើយ គេរកផ្លូវនឹងនិយាយមិនបានផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអ្នកទាំង៣នោះក៏គាំងនៅ ឥតមានឆ្លើយទៀតឡើយ គេរកផ្លូវនឹងនិយាយមិនបានផង។ អាល់គីតាប អៃយ៉ូបអើយ លោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេ ដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។ |
អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះ គ្មាននរណាប្រកែកតវ៉ាទេ តែពួកគេទទួលយកទាំងអស់គ្នា។
លោកយ៉ូបពុំមានប្រសាសន៍មកកាន់ខ្ញុំផ្ទាល់ទេ ដូច្នេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់វិញ តាមរបៀបដែលអស់លោកឆ្លើយនោះឡើយ។
ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។
ពេលនោះ ពួកខាងគណៈផារីស៊ី*ប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើឲ្យពួកខាងគណៈសាឌូស៊ី*ទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។
គ្មាននរណាម្នាក់អាចឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលព្រះអង្គទៀតឡើយ។
ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!”»។