ប្រសិនបើព្រះអង្គកម្ទេចអ្វីមួយ គ្មាននរណាសង់ឡើងវិញបានទេ ប្រសិនបើព្រះអង្គឃុំមនុស្សម្នាក់ នោះក៏គ្មាននរណាអាចដោះលែងបានដែរ។
យ៉ូប 3:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច ដ្បិតព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលរកផ្លូវចេញពុំរួច ជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលផ្លូវរបស់ខ្លួនសុទ្ធតែងងឹតដូច្នេះ គឺជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញហើយ អាល់គីតាប ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច ដ្បិតអុលឡោះបានដាក់របងព័ទ្ធជុំវិញខ្ញុំ។ |
ប្រសិនបើព្រះអង្គកម្ទេចអ្វីមួយ គ្មាននរណាសង់ឡើងវិញបានទេ ប្រសិនបើព្រះអង្គឃុំមនុស្សម្នាក់ នោះក៏គ្មាននរណាអាចដោះលែងបានដែរ។
ព្រះអង្គចង់យកខ្នោះមកដាក់ជើងទូលបង្គំ ព្រះអង្គឃ្លាំមើលអ្វីៗទាំងអស់ ដែលទូលបង្គំប្រព្រឹត្ត សូម្បីតែដានជើងទូលបង្គំ ក៏ព្រះអង្គតាមពិនិត្យមើលដែរ។
កងទ័ពរបស់ព្រះអង្គលើកគ្នាមកវាយលុកខ្ញុំ ពួកគេបោះទ័ពព័ទ្ធជុំវិញលំនៅខ្ញុំ។
នោះតោងដឹងថាព្រះជាម្ចាស់ទេតើ ដែលដាក់កំហុសនេះមកលើខ្ញុំ ព្រះអង្គបោះសំណាញ់របស់ព្រះអង្គមកលើខ្ញុំ។
ព្រះអង្គឃាំងផ្លូវខ្ញុំមិនឲ្យទៅមុខរួច ព្រះអង្គធ្វើឲ្យផ្លូវរបស់ខ្ញុំប្រែជាងងឹត។
ព្រះអង្គមិនបណ្តោយឲ្យទូលបង្គំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែព្រះអង្គប្រទានឲ្យទូលបង្គំ មានសេរីភាពងើបឡើងវិញបាន។
ព្រះអង្គបានធ្វើឲ្យអស់អ្នក ដែលជិតស្និទ្ធនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ ព្រះអង្គធ្វើឲ្យអ្នកទាំងនោះខ្ពើមទូលបង្គំ ទូលបង្គំគេចពីស្លាប់មិនរួចឡើយ។
ភ្នែកទូលបង្គំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វរព្រះអង្គជារៀងរាល់ថ្ងៃ! ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ!
ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ! ម្នាលប្រជាជនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ។
ព្រះអង្គចងខ្ញុំជាប់នឹងជញ្ជាំង ដើម្បីកុំឲ្យខ្ញុំចេញរួច ព្រះអង្គយកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។
ហេតុនេះហើយបានជាយើងយកបន្លា មកស្រះផ្លូវរបស់នាង យើងដាក់របងឃាំងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។