ពេលនេះ សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរមសុខ អ្នកឆ្លើយការពារខ្ញុំ ស្ថិតនៅស្ថានដ៏ខ្ពស់បំផុត។
យ៉ូប 25:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះជាម្ចាស់មានអំណាចគ្រប់គ្រង ព្រះអង្គគួរឲ្យស្ញែងខ្លាច ព្រះអង្គតាំងឲ្យមានសេចក្ដីសុខសាន្ត នៅលើស្ថានដ៏ខ្ពស់បំផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះចេស្តា និងសេចក្ដីស្ញែងខ្លាចនៅនឹងព្រះ ព្រះអង្គក៏ធ្វើឲ្យមានសេចក្ដីសុខ នៅស្ថានដ៏ខ្ពស់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះចេស្តា នឹងសេចក្ដីស្ញែងខ្លាចនៅនឹងទ្រង់ ក៏ធ្វើឲ្យមានសេចក្ដីសុខនៅស្ថានដ៏ខ្ពស់របស់ទ្រង់ អាល់គីតាប «អុលឡោះមានអំណាចគ្រប់គ្រង ទ្រង់គួរឲ្យស្ញែងខ្លាច ទ្រង់តាំងឲ្យមានសេចក្ដីសុខសាន្ត នៅលើស្ថានដ៏ខ្ពស់បំផុត។ |
ពេលនេះ សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរមសុខ អ្នកឆ្លើយការពារខ្ញុំ ស្ថិតនៅស្ថានដ៏ខ្ពស់បំផុត។
ដូច្នេះ តើព្រះជាម្ចាស់នឹងបម្រុងរង្វាន់អ្វី ពីស្ថានលើទុកសម្រាប់ខ្ញុំ តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត នឹងប្រទានមត៌កអ្វីដល់ខ្ញុំនៅស្ថានបរមសុខ?
ព្រះជាម្ចាស់សម្តែងភាពឧត្តុង្គឧត្ដម តាមរយៈព្រះចេស្ដារបស់ព្រះអង្គ តើនរណាចេះប្រៀនប្រដៅដូចព្រះអង្គ?
ព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្ដម មិនមើលងាយនរណាម្នាក់ឡើយ ព្រះអង្គមានព្រះចេស្ដាដ៏ឧត្តុង្គឧត្ដម ព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់។
យើងមិនអាចចូលទៅជិតព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុតបានឡើយ ព្រះអង្គជាព្រះដ៏ឧត្ដម ដោយសារព្រះចេស្ដា ព្រះអង្គប្រកបដោយយុត្តិធម៌ ហើយសុចរិតបំផុត ព្រះអង្គមិនបំពានលើនរណាឡើយ!
«ទូលបង្គំទទួលស្គាល់ថា ព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន ហើយគ្មានការអ្វីមួយដែលធ្វើឲ្យព្រះអង្គ ទាល់ព្រះតម្រិះឡើយ។
ចូរទូលព្រះអង្គថា: ព្រះជាម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គ គួរឲ្យស្ញែងខ្លាចណាស់! ពួកខ្មាំងសត្រូវរបស់ព្រះអង្គនាំគ្នាលុតក្រាប ដោយឃើញព្រះចេស្ដាដ៏ធំធេងរបស់ព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលជំនុំជម្រះពីលើមេឃមក មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ ដោយកោតខ្លាច
ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ អស់កល្បជានិច្ច ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត មានព្រះបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងដាក់ពាក្យសរសើរតម្កើង នៅក្នុងមាត់ពួកគេ។ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់ អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត យើងនឹងប្រោសពួកគេឲ្យ បានជាសះស្បើយមែន!
ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី។
អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្រ របស់ព្រះជាម្ចាស់!
សូមកុំបណ្ដោយឲ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារ*កំណាច [ដ្បិតព្រះអង្គគ្រងរាជ្យ ព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។]
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅស្ថានបរមសុខ ឲ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ត និងសម្រាប់ព្រះគ្រិស្ត គឺព្រះជាម្ចាស់បានធ្វើឲ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិត នៅលើឈើឆ្កាង។
មានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលជាព្រះសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្តុង្គឧត្ដម ព្រះចេស្ដា និងអំណាចដែលព្រះអង្គមានតាំងពីមុនកាលសម័យទាំងអស់ ហើយព្រះអង្គក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ែន!។
ទាំងពោលទៅកាន់ភ្នំ និងថ្មថា: ចូររលំសង្កត់លើយើងខ្ញុំមក ចូរជួយលាក់យើងខ្ញុំ ឲ្យផុតពីព្រះភ័ក្ត្ររបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងឲ្យផុតពីព្រះពិរោធរបស់កូនចៀម