យ៉ូប 24:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយរបស់ពួកគេទទឹកជោកទៅដោយ ភ្លៀងដែលធ្លាក់នៅតាមភ្នំ ហើយពួកគេគ្មានអ្វីជាជម្រក ក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវហាលភ្លៀងដែលមកពីភ្នំ ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេត្រូវហាលភ្លៀងដែលមកពីភ្នំ ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ អាល់គីតាប រូបកាយរបស់ពួកគេទទឹកជោកទៅដោយ ភ្លៀងដែលធ្លាក់នៅតាមភ្នំ ហើយពួកគេគ្មានអ្វីជាជំរក ក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។ |
មានអ្នកខ្លះទៀត ចាប់កូនក្មេងកំព្រា ផ្ដាច់ចេញពីដោះម្ដាយ ហើយយកកូនរបស់ជនក្រីក្រ ទុកជារបស់បញ្ចាំ។
ខ្ញុំបានគេងលក់ទៅហើយ តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។ ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា: ប្អូនស្រីសម្លាញ់ចិត្តបងអើយ ចូរបើកទ្វារឲ្យបងផង អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។ ក្បាលរបស់បងទទឹកជោក ដោយសន្សើមដែលធ្លាក់នៅពេលយប់។
អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗ បរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវ អស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿង តាំងពីក្មេងមក បែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។
លោកីយ៍ពុំស័ក្ដិសមនឹងឲ្យអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមរអាងភ្នំ។