ធ្វើដូច្នេះ ប្រហែលជាខ្ញុំបានរួចជីវិត ដ្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ។
យ៉ូប 23:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងជជែកតវ៉ាជាមួយព្រះអង្គ ព្រោះខ្ញុំជាមនុស្សទៀងត្រង់ ពេលនោះ ព្រះអង្គដែលជាចៅក្រមរបស់ខ្ញុំ នឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោសរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ មនុស្សទៀងត្រង់ នឹងប្រឹក្សាជាមួយព្រះអង្គបាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះមនុស្សទៀងត្រង់នឹងប្រឹក្សានឹងទ្រង់បាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជំរះខ្ញុំ អាល់គីតាប ខ្ញុំនឹងជជែកតវ៉ាជាមួយទ្រង់ ព្រោះខ្ញុំជាមនុស្សទៀងត្រង់ ពេលនោះ ទ្រង់ដែលជាចៅក្រមរបស់ខ្ញុំ នឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោសរហូតតទៅ។ |
ធ្វើដូច្នេះ ប្រហែលជាខ្ញុំបានរួចជីវិត ដ្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ។
ក៏ប៉ុន្តែ ខ្ញុំនឹងទូលព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត ខ្ញុំចង់តវ៉ារឿងរ៉ាវរបស់ខ្ញុំជាមួយ ព្រះជាម្ចាស់តែប៉ុណ្ណោះ
ព្រះជាម្ចាស់ជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ ប្រសិនបើព្រះអង្គល្បងលមើលខ្ញុំ ព្រះអង្គមុខជាឃើញថា ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង ព្រះអង្គបានដែរ គឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរមកយើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់ យ៉ាងណាក្ដី ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស ។
បពិត្រព្រះអម្ចាស់ ព្រះអង្គសុចរិតពន់ពេកណាស់ ទូលបង្គំពុំអាចតវ៉ារកខុសត្រូវ ជាមួយព្រះអង្គបានទេ។ ប៉ុន្តែ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ព្រះអង្គ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចម្រុងចម្រើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?
តើព្រះអង្គនៅតែព្រះពិរោធនឹងខ្ញុំម្ចាស់ ដល់កាលណា? ព្រះអង្គចងគំនុំរហូតឬ?”។ អ្នកពោលដូច្នេះ តែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។