ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 22:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​លោក​វិល​មក​រក ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នោះ​ព្រះអង្គ​នឹង​លើក​លោក​ឡើង​វិញ។ សូម​ដក​អំពើ​ទុច្ចរិត​ចេញ​ឆ្ងាយ ពី​ទី​លំ‌នៅ​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​អ្នក​វិល​ត្រឡប់​មក​ឯ​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ នោះ​នឹង​បាន​តាំង​ឡើង​ហើយ គឺ​បើ​អ្នក​កម្ចាត់​អំពើ​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ចេញ ពី​ទី​លំនៅ​របស់​អ្នក​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​អ្នក​វិល​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ នោះ​នឹង​បាន​តាំង​ឡើង​ហើយ គឺ​បើ​អ្នក​កំចាត់​សេចក្ដី​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ចេញ​ពី​ទី​លំនៅ​របស់​អ្នក​ទៅ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​អ្នក​វិល​មក​រក ទ្រង់​ដ៏​មាន​អំណាច​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នោះ​ទ្រង់​នឹង​លើក​លោក​ឡើង​វិញ។ សូម​ដក​អំពើ​ទុច្ចរិត​ចេញ​ឆ្ងាយ ពី​ទី​លំ‌នៅ​របស់​អ្នក។

សូមមើលជំពូក



យ៉ូប 22:23
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់ និង​ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​ស្ដេច​ទូល‌អង្វរ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​វិល​ត្រឡប់​មក​គ្រង​រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌បាទ​ម៉ាណា‌សេ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន។


ប្រសិន​បើ​ព្រះអង្គ​កម្ទេច​អ្វី​មួយ គ្មាន​នរណា​សង់​ឡើង​វិញ​បាន​ទេ ប្រសិន​បើ​ព្រះអង្គ​ឃុំ​មនុស្ស​ម្នាក់ នោះ​ក៏​គ្មាន​នរណា​អាច​ដោះ​លែង​បាន​ដែរ។


នរណា​ក៏​អាច​មក​រស់​ក្នុង​លំ‌នៅ​របស់​គេ​បាន​ដែរ ព្រោះ​ជា​លំ‌នៅ​ដែល​គ្មាន​ម្ចាស់។ គេ​រាយ​ស្ពាន់ធ័រ​ពេញ​ទី​លំ‌នៅ​របស់​គេ។


ក៏​ប៉ុន្តែ ព្រះអង្គ​តែងតែ​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ជានិច្ច ដើម្បី​ឲ្យ​យើង​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះអង្គ។


ព្រះ‌អម្ចាស់​នឹង​វាយ​ប្រហារ​ជន‌ជាតិ​អេស៊ីប​មែន តែ​ព្រះអង្គ​នឹង​ប្រោស​គេ​ឲ្យ​ជា ពួក​គេ​កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​នឹង​ទទួល​ពួក​គេ ព្រម​ទាំង​ប្រោស​ពួក​គេ​ឲ្យ​ជា​ទៀត​ផង។


កូន​ចៅ​អ៊ីស្រា‌អែល​អើយ! អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​យ៉ាង​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​វិល​មក​រក​ព្រះអង្គ​វិញ!


មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត និង​អ្នក​និយាយ​ការ​ពិត ទើប​អាច​នៅ​ក្បែរ​បាន គឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា ដើម្បី​រក​កម្រៃ អ្នក​មិន​ព្រម​ទទួល​សំណូក អ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យ គេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។


នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ! យើង​នឹង​ស្អាង​នាង​ឲ្យ​មាំ‌មួន​ឡើង​វិញ រួច​នាង​នឹង​ចេញ​មក​លោត​រាំ ទាំង​លេង​ក្រាប់​យ៉ាង​សប្បាយ។


អ្នក​រាល់​គ្នា​ពោល​ថា “ចូរ​នាំ​គ្នា​មក! ពួក​យើង​វិល​ទៅ​រក​ព្រះ‌អម្ចាស់​វិញ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​យើង​របួស ព្រះអង្គ​ក៏​នឹង​ប្រោស​ពួក​យើង​ឲ្យ​ជា​វិញ ព្រះអង្គ​បាន​ប្រហារ​ពួក​យើង ព្រះអង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​ពួក​យើង​ដែរ។


ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


ទូលបង្គំ​បាន​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ដាម៉ាស​មុន​គេ​បង្អស់ បន្ទាប់​មក ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្រុក​យូដា​ទាំង​មូល ហើយ​ប្រាប់​សាសន៍​ដទៃ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត និង​បែរ​មក​រក​ព្រះ‌ជាម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​បញ្ជាក់​ថា គេ​ពិត​ជា​កែ​ប្រែ​ចិត្ត​គំនិត​មែន។


ចូរ​ចាក់​ឫស និង​កសាង​ជីវិត​លើ​ព្រះអង្គ ចូរ​រក្សា​ជំនឿ​ឲ្យ​រឹង‌ប៉ឹង ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​បងប្អូន​បាន​ទទួល ហើយ​ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ច្រើន​លើស‌លុប។


ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គ្រឹះ​ដ៏​មាំ​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សម្គាល់​ថា: «ព្រះ‌អម្ចាស់​ស្គាល់​កូន​ចៅ​របស់​ព្រះអង្គ» ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​ ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត» ។


រីឯ​បងប្អូន​វិញ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​កសាង​គ្នា​ទៅ​វិញ​ទៅ​មក លើ​ជំនឿ​ដ៏វិសុទ្ធ​បំផុត​របស់​បងប្អូន ចូរ​អធិស្ឋាន​តាម​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។