តើមានប្រយោជន៍អ្វី បានជាព្រះអង្គសង្កត់សង្កិនទូលបង្គំ ហើយបោះបង់ចោលស្នាព្រះហស្ដរបស់ព្រះអង្គ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
យ៉ូប 22:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ គឺព្រះអង្គហើយដែលប្រទានឲ្យ ពួកគេមានទ្រព្យសម្បត្តិពេញផ្ទះ។ ខ្ញុំមិនអាចទទួលយកដំបូន្មាន របស់មនុស្សអាក្រក់បានទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គឺព្រះអង្គដែលបានបំពេញផ្ទះគេ ដោយអស់ទាំងរបស់ល្អផង តែសូមឲ្យគំនិតនៃមនុស្សអាក្រក់ នៅឆ្ងាយពីខ្ញុំទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែគឺទ្រង់ដែលបានបំពេញផ្ទះគេ ដោយអស់ទាំងរបស់ល្អផង តែសូមឲ្យគំនិតនៃមនុស្សអាក្រក់នៅឆ្ងាយពីខ្ញុំទៅ អាល់គីតាប ក៏ប៉ុន្តែ គឺទ្រង់ហើយដែលប្រទានឲ្យ ពួកគេមានទ្រព្យសម្បត្តិពេញផ្ទះ។ ខ្ញុំមិនអាចទទួលយកដំបូន្មាន របស់មនុស្សអាក្រក់បានទេ។ |
តើមានប្រយោជន៍អ្វី បានជាព្រះអង្គសង្កត់សង្កិនទូលបង្គំ ហើយបោះបង់ចោលស្នាព្រះហស្ដរបស់ព្រះអង្គ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។
អ្នកទាំងនោះស្មានថាសុភមង្គលស្ថិតនៅ ក្នុងកណ្ដាប់ដៃរបស់ខ្លួន។ ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកដំបូន្មាន របស់មនុស្សអាក្រក់?
មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ
ឱព្រះអម្ចាស់អើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
ព្រះអង្គបានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចម្រើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីព្រះនាមព្រះអង្គមិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះអង្គ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។
លុះក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកពន្លារបស់ដាវីឌ ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទី ឡើងវិញ
មនុស្សយើងមាន ឬក្រ ស្រេចតែលើព្រះអម្ចាស់ ព្រះអង្គបន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។