១ សាំយូអែល 2:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 មនុស្សយើងមាន ឬក្រ ស្រេចតែលើព្រះអម្ចាស់ ព្រះអង្គបន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ព្រះធ្វើឲ្យមនុស្សក្រ ហើយធ្វើឲ្យមានក៏បាន ព្រះអង្គជាអ្នកបន្ទាប ហើយព្រះអង្គក៏ជាអ្នកលើកឡើងដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឯការក្រ ហើយនឹងមាន នោះស្រេចនៅព្រះយេហូវ៉ា គឺទ្រង់ដែលបន្ទាបទៅ ហើយគឺទ្រង់ដែលលើកឡើងដែរ សូមមើលជំពូកអាល់គីតាប7 មនុស្សយើងមាន ឬក្រ ស្រេចតែលើអុលឡោះតាអាឡា ទ្រង់បន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។ សូមមើលជំពូក |
ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាព្រះអម្ចាស់។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗឲ្យលូតខ្ពស់ឡើង។ យើងធ្វើឲ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឲ្យដើមឈើក្រៀមស្ងួត ត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ»។