ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 20:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​បី​អំពើ​អាក្រក់​មាន​រស‌ជាតិ​ផ្អែម នៅ​ក្នុង​មាត់​របស់​គេ ទោះ​បី​គេ​លាក់​វា​នៅ​ក្រោម​អណ្ដាត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទោះ​បើ​សេចក្ដី​អាក្រក់ មាន​រស​ផ្អែម​នៅ​ក្នុង​មាត់​គេ ទោះ​បើ​គេ​លាក់​សេចក្ដី​នោះ​នៅ​ក្រោម​អណ្ដាត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​សេចក្ដី​អាក្រក់​មាន​រស​ផ្អែម​នៅ​ក្នុង​មាត់​គេ ទោះ​បើ​គេ​លាក់​សេចក្ដី​នោះ​នៅ​ក្រោម​អណ្តាត

សូមមើលជំពូក

អាល់គីតាប

ទោះ​បី​អំពើ​អាក្រក់​មាន​រស‌ជាតិ​ផ្អែម នៅ​ក្នុង​មាត់​របស់​គេ ទោះ​បី​គេ​លាក់​វា​នៅ​ក្រោម​អណ្ដាត

សូមមើលជំពូក



យ៉ូប 20:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា គួរ​ឲ្យ​គយ‌គន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។


ស្ដេច​តប​វិញ​ថា៖ «ថ្ងៃ​នេះ ចូរ​អ្នក​នៅ​ទី​នេះ​សិន​ចុះ ចាំ​ស្អែក យើង​ឲ្យ​អ្នក​ត្រឡប់​ទៅ​វិញ»។ លោក​អ៊ូរី​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​ស្អែក។


ចំណង់​បើ​មនុស្ស​ដ៏​អាក្រក់ គួរ​ស្អប់​ខ្ពើម ដែល​ចូល​ចិត្ត​អំពើ​ទុច្ចរិត​ដូច​គេ​ផឹក​ទឹក នោះ​ព្រះអង្គ​រឹត​តែ​មិន​ទុក​ចិត្ត​ទៅ​ទៀត!


មាត់​របស់​គេ​ពោល​តែ​ពាក្យ​បណ្ដាសា ពាក្យ​បោក​បញ្ឆោត និង​ពាក្យ​មួល​បង្កាច់ ហើយ​ពាក្យ​អពមង្គល និង​ទុច្ចរិត​ស្ថិត​នៅ​លើ​ចុង​អណ្ដាត​គេ​ជានិច្ច។


ជន​ពាល​ធ្វើ​ជា​សាក្សី​តែងតែ​ប្រមាថ​យុត្តិធម៌ ព្រោះ​មនុស្ស​អាក្រក់​និយម​ពោល​ពាក្យ​ទុច្ចរិត។


អាហារ​ដែល​បាន​មក​ពី​ការ​បញ្ឆោត​ឆ្ងាញ់​តែ​មុន​ដំបូង​ទេ ក្រោយ​មក អាហារ​នោះ​ក្លាយ​ទៅ​ជា​ដុំ​គ្រួស​ក្នុង​មាត់​វិញ។


យុវជន​អើយ ចូរ​សប្បាយ​ទាន់​ខ្លួន​អ្នក​នៅ​ក្មេង ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​បាន​រីក‌រាយ​ក្នុង​គ្រា​យុវ‌វ័យ​នេះ ចូរ​ប្រព្រឹត្ត​តាម​ចិត្ត​ប៉ង‌ប្រាថ្នា និង​តាម​ការ​យល់​ឃើញ​របស់​អ្នក​ទៅ។ ក៏​ប៉ុន្តែ តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។


ចូរ​ឲ្យ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នក ចូរ​ឲ្យ​អំពើ​ក្បត់​របស់​អ្នក​ផ្តន្ទា​អ្នក។ ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់ និង​ការ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​ឲ្យ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។