Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 11:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ស្ដេច​តប​វិញ​ថា៖ «ថ្ងៃ​នេះ ចូរ​អ្នក​នៅ​ទី​នេះ​សិន​ចុះ ចាំ​ស្អែក យើង​ឲ្យ​អ្នក​ត្រឡប់​ទៅ​វិញ»។ លោក​អ៊ូរី​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​ស្អែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​នោះ ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «បើ​ដូច្នេះ ថ្ងៃ​នេះ ឯងស្នាក់​នៅ​ទី​នេះ​ទៀត​ចុះ ហើយ​ដល់​ថ្ងៃ​ស្អែក ឯង​ត្រូវ​ត្រឡប់​ទៅ​វិញ»។ ដូច្នេះ អ៊ូរី​ក៏​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​នោះ ហើយ​ថ្ងៃ​ស្អែក​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​ដាវីឌ​មាន​បន្ទូល​ថា បើ​ដូច្នេះ ចូរ​ឯង​ទៅ​ឯ​ណេះ​ក្នុង​ថ្ងៃ​នេះ​ទៀត​ចុះ ស្អែក​ឡើងយើង​នឹង​ឲ្យ​ឯង​ទៅ​វិញ នោះ​អ៊ូរី​ក៏​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​នោះ ហើយ​ថ្ងៃ​ស្អែក​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ទត​តប​វិញ​ថា៖ «ថ្ងៃ​នេះ​ចូរ​អ្នក​នៅ​ទី​នេះ​សិន​ចុះ ចាំ​ស្អែក​យើង​ឲ្យ​អ្នក​ត្រឡប់​ទៅ​វិញ»។ លោក​អ៊ូរី​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​ស្អែក។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 11:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​អញ្ជើញ​លោក​មក​ជប់‌លៀង​រួម​តុ ព្រម​ទាំង​បង្អក​ស្រា​លោក​ឲ្យ​ស្រវឹង​ថែម​ទៀត​ផង។ លុះ​ដល់​ល្ងាច លោក​អ៊ូរី​ទៅ​ទទួល​ទាន​ដំណេក​ជា​មួយ​នាយ​ទាហាន​របស់​ស្ដេច​ដដែល គឺ​លោក​ពុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​ទេ។


ទោះ​បី​អំពើ​អាក្រក់​មាន​រស‌ជាតិ​ផ្អែម នៅ​ក្នុង​មាត់​របស់​គេ ទោះ​បី​គេ​លាក់​វា​នៅ​ក្រោម​អណ្ដាត


អ្នក​នឹង​ចេញ​ពី​ស្រុក​នោះ​មក​វិញ ទាំង​ដើរ​ទូល​ដៃ​លើ​ក្បាល ដ្បិត​ព្រះ‌អម្ចាស់​មិន​យល់​ស្រប​ឲ្យ អ្នក​ទៅ​រក​ពឹង​ផ្អែក​ប្រជា‌ជាតិ​នោះ​ទេ ពួក​គេ​ពុំ​អាច​ជួយ​អ្នក​បាន​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម