យ៉ូប 19:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដកកិត្តិយសចេញពីខ្ញុំ ព្រះអង្គយកមកុដចេញពីក្បាលរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានដោះកេរ្តិ៍ឈ្មោះខ្ញុំចេញ ព្រមទាំងចាប់យកមកុដចេញពីក្បាលខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានដោះកេរ្តិ៍ឈ្មោះខ្ញុំចេញ ព្រមទាំងចាប់យកមកុដពីក្បាលខ្ញុំចេញផង អាល់គីតាប ទ្រង់ដកកិត្តិយសចេញពីខ្ញុំ ទ្រង់យកមកុដចេញពីក្បាលរបស់ខ្ញុំ។ |
ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ សើចចំអកឲ្យខ្ញុំ! ឪពុករបស់អ្នកទាំងនោះ សុទ្ធតែជាមនុស្សប្រើការមិនកើត សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។
ព្រះអង្គបានផ្ដាច់សម្ពន្ធមេត្រី ជាមួយអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានទម្លាក់មកុដរាជ្យ របស់ព្រះរាជាទៅដី។
ព្រះអង្គបានធ្វើឲ្យកំពែងទាំងប៉ុន្មាន របស់ព្រះរាជាត្រូវធ្លុះធ្លាយ និងធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវរលំបាក់បែក។
ទ្រព្យសម្បត្តិមិនស្ថិតស្ថេរគង់វង្សរហូតទេ រីឯកិត្តិយសក៏មិននៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅដែរ។
ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងមានឈ្មោះថា បូជាចារ្យ*របស់ព្រះអម្ចាស់ គេនឹងហៅអ្នករាល់គ្នាថា អ្នកបម្រើរបស់ព្រះនៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ របស់ប្រជាជាតិទាំងឡាយ ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មាន តម្លៃរបស់ពួកគេ។
យើងខ្ញុំបាត់បង់កិត្តិយស យើងខ្ញុំត្រូវវេទនា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប!
កិត្តិយសរបស់អេប្រាអ៊ីមនឹងចាកចេញពីគេ ដូចសត្វស្លាបដែលហើរបាត់ទៅ គឺគ្មានទារកកើតទៀតទេ ហើយគ្មានទារកនៅក្នុងផ្ទៃ ឬទារកមកចាប់ផ្ទៃទៀតដែរ។