ពាក្យដែលអស់លោកនិយាយ សុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះ ពាក្យដែលអស់លោកលើកយកមកតវ៉ា ប្រៀបបាននឹងភក់។
យ៉ូប 18:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយ ហើយក៏គ្មាននរណានិយាយពីឈ្មោះ របស់គេទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងសេចក្ដីនឹកចាំពីគេ នឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយ ពីឈ្មោះគេតាមផ្លូវតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងសេចក្ដីនឹកចាំពីគេនឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយពីឈ្មោះគេតាមផ្លូវតទៅ អាល់គីតាប គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយ ហើយក៏គ្មាននរណានិយាយពីឈ្មោះ របស់គេទៀតដែរ។ |
ពាក្យដែលអស់លោកនិយាយ សុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះ ពាក្យដែលអស់លោកលើកយកមកតវ៉ា ប្រៀបបាននឹងភក់។
ម្ដាយបង្កើតរបស់គេនឹងភ្លេចគេ ដង្កូវនឹងស៊ីសពគេ ទុកជាអាហារយ៉ាងឆ្ងាញ់ គ្មាននរណានឹកដល់គេទៀតទេ។ អំពើអាក្រក់នឹងត្រូវគេកាប់រំលំដូចដើមឈើ!”។
សូមព្រះអម្ចាស់ចងចាំនូវអំពើបាបរបស់ពួកគេជានិច្ច ពេលពួកគេស្លាប់ សូមព្រះអង្គធ្វើ កុំឲ្យមាននរណានឹកនាដល់ពួកគេឡើយ!
ព្រះអម្ចាស់តែងតែប្រឆាំង នឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ ពេលពួកគេស្លាប់ទៅ គ្មាននរណានឹកដល់ពួកគេទៀតទេ។
សត្រូវរបស់ទូលបង្គំនាំគ្នា និយាយអាក្រក់ពីទូលបង្គំ គេបន់ឲ្យតែទូលបង្គំស្លាប់ គេបន់ឲ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។
ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារ ជាតិសាសន៍នោះឲ្យរលាយសូន្យ ដើម្បីកុំឲ្យនរណានឹកឃើញ ឈ្មោះអ៊ីស្រាអែលទៀត!”។
ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច! រីឯក្រុងនានារបស់គេ ព្រះអង្គបានរំលាយអស់ហើយ គ្មាននរណានឹកឃើញទៀតទេ។
គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។
រីឯមនុស្សពាលវិញ ព្រះជាម្ចាស់នឹងកាត់កាល់ពួកគេចេញពីស្រុក ហើយព្រះអង្គក៏ដកមនុស្សល្មើសវិន័យ ចេញពីស្រុកដែរ។
អ្នកពុំបានសម្រាកនៅក្នុងផ្នូរ ជាមួយស្ដេចឯទៀតៗទេ ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក និងសម្លាប់ប្រជារាស្ត្ររបស់អ្នក។ ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ ពូជដ៏កំណាចរបស់អ្នកទៀតហើយ។
អស់អ្នកដែលស្លាប់ផុតទៅហើយ មិនរស់ឡើងវិញទេ អ្នកទាំងនោះក្លាយទៅជាស្រមោល គេមិនវិលត្រឡប់មកវិញឡើយ។ ព្រះអង្គបានធ្វើទោសពួកគេឲ្យវិនាសសូន្យ ឥតមាននរណានឹកនាដល់ពួកគេទៀត។
ចំពោះអ្នកក្រុងនីនីវេវិញ ព្រះអម្ចាស់សម្រេចដូចតទៅ៖ «អ្នកនឹងគ្មានកូនចៅសម្រាប់តវង្សត្រកូលទេ។ យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់ ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។ យើងនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នក ដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។