ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។
យ៉ូប 15:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេត្រេចចរស្វែងរកអាហារ គេដឹងថា អនាគតរបស់គេ មានតែភាពងងឹតសូន្យសុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដើរចេញទៅទីនេះផង ទៅទីនោះផង រកអាហារបរិភោគទាំងសួរថា "តើនៅឯណា"? គេស្មានប្រាកដថា វេលាលំបាកជិតមកដល់គេហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដើរចេញទៅឯទីនេះផងនោះផង រកអាហារបរិភោគទាំងសួរថា តើនៅឯណា គេស្មានប្រាកដថា វេលាលំបាកជិតមកដល់គេហើយ អាល់គីតាប គេត្រេចចរស្វែងរកអាហារ គេដឹងថា អនាគតរបស់គេ មានតែភាពងងឹតសូន្យសុង។ |
ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។
ភាពអាសន្ន និងការឈឺចាប់អន្ទះសា ប្រៀបដូចស្ដេចមួយអង្គលើកទ័ពមកប្រហារ ធ្វើឲ្យគេភ័យញាប់ញ័រក្រៃលែង
គេមិនអាចគេចផុតពីភាពងងឹតនៃសេចក្ដីស្លាប់ ភ្លើងនឹងឆាបឆេះពូជពង្សរបស់គេ ហើយគេនឹងខ្ចាត់បាត់ទៅ ដោយសារព្រះពិរោធរបស់ព្រះជាម្ចាស់។
មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត ព្រមទាំងដកគេចេញពីពិភពលោក។
សូមឲ្យកូនរបស់អ្នកនោះ ក្លាយទៅជាមនុស្សអនាថាដើរសុំទាន ហើយត្រូវគេដេញចេញពីទីលំនៅ ដែលរលំបាក់បែក!
ពួកគេដើរចុះដើរឡើង ស្វែងរកអាហារ ក៏ប៉ុន្តែ គេនាំគ្នាគ្រហឹម ព្រោះស៊ីមិនឆ្អែត។
រីឯទូលបង្គំវិញ ទូលបង្គំច្រៀងសរសើរព្រះចេស្ដារបស់ព្រះអង្គ នៅពេលព្រឹក ទូលបង្គំថ្លែងពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ ដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំ និងជាជម្រកនៅពេលទូលបង្គំមានអាសន្ន។
ព្រះអម្ចាស់មិនបណ្ដោយឲ្យមនុស្សសុចរិតអត់ឃ្លានទេ តែព្រះអង្គមិនបំពេញតាមការលោភលន់របស់មនុស្សទុច្ចរិតឡើយ។
អ្វីៗដែលព្រះអម្ចាស់ធ្វើសុទ្ធតែមានគោលដៅ គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបានគ្រោងទុកសម្រាប់ទទួលទណ្ឌកម្ម នៅថ្ងៃព្រះអង្គវិនិច្ឆ័យទោសដែរ។
ប្រសិនបើមនុស្សម្នាក់មានអាយុវែង គាត់ត្រូវតែសប្បាយរីករាយក្នុងឆ្នាំទាំងប៉ុន្មាននៃអាយុជីវិតរបស់ខ្លួន គាត់ក៏ត្រូវនឹកចាំថា ថ្ងៃដែលងងឹតអាប់អួមានចំនួនច្រើនណាស់។ អ្វីៗទាំងអស់ដែលកើតមានសុទ្ធតែឥតបានការ។
យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីប និងស្រុកអាស្ស៊ីរី ដើម្បីចម្អែតក្រពះ។
ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ ជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។ ហ្វូងកណ្ដូបដ៏ច្រើនលើសលុប ប្រៀបបាននឹងកងទ័ពខ្លាំងពូកែ កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះ ចាំងមកលើភ្នំ។ តាំងពីដើមមកមិនដែលមានដូច្នេះទេ ហើយនៅពេលខាងមុខ រហូតតរៀងទៅ ក៏មិនមានទៀតដែរ។
ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃងងឹត មិនមែនជាថ្ងៃមានពន្លឺទេ ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។
ថ្ងៃនោះជាថ្ងៃព្រះអង្គខ្ញាល់យ៉ាងខ្លាំង ជាថ្ងៃវេទនា និងថ្ងៃតប់ប្រមល់ ជាថ្ងៃមហន្តរាយ និងហិនវិនាស ជាថ្ងៃដ៏ងងឹត ជាថ្ងៃអន្ធការ ជាថ្ងៃដែលមានពពក ងងឹតអាប់អួ
គឺមានតែភិតភ័យ រង់ចាំការវិនិច្ឆ័យទោស និងរង់ចាំភ្លើងដ៏សន្ធោសន្ធៅ ដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ!។