Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 18:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គេ​បាត់​បង់​កម្លាំង ព្រោះ​តែ​ការ​ស្រេក​ឃ្លាន ទុក្ខ​វេទនា​ស្ថិត​នៅ​ជាប់​ជា​មួយ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កម្លាំង​គេ​ហេវ​ទៅ​ដោយ​អត់​ឃ្លាន ហើយ​សេចក្ដី​អន្តរាយ​នឹង​ប្រុង‌ប្រៀប ជា​ស្រេច​នៅ​ខាង​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កំឡាំង​គេ​ហេវ​ទៅ​ដោយ​អត់‌ឃ្លាន ហើយ​សេចក្ដី​អន្តរាយ​នឹង​ប្រុង‌ប្រៀប​ជា​ស្រេច​នៅ​ខាង​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គេ​បាត់​បង់​កម្លាំង ព្រោះ​តែ​ការ​ស្រេក​ឃ្លាន ទុក្ខ​វេទនា​ស្ថិត​នៅ​ជាប់​ជា​មួយ​គេ។

សូមមើលជំពូក ចម្លង




យ៉ូប 18:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទុច្ចរិត​រមែង​ជួប​ទុក្ខ​វេទនា អស់​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​រមែង​អន្តរាយ។


សូម​ឲ្យ​កូន​របស់​អ្នក​នោះ ក្លាយ​ទៅ​ជា​មនុស្ស​អនាថា​ដើរ​សុំ​ទាន ហើយ​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​លំ‌នៅ ដែល​រលំ​បាក់​បែក!


អ្នក​មាន អាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន ខ្វះ​ខាត​ចំណី​បរិភោគ តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់ នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។


គេ​នឹង​ដើរ​កាត់​ស្រុក​ទាំង​កើត​ទុក្ខ ទាំង​ឃ្លាន ពេល​គេ​ឃ្លាន គេ​ក្ដៅ​ក្រហាយ ហើយ​ប្រទេច‌ផ្ដាសា​ស្ដេច និង​ព្រះ​របស់​ខ្លួន គេ​ងើយ​មើល​ទៅ​លើ


ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្តិ‌ភាព​ហើយ! មាន​សន្តិ‌សុខ​ហើយ!” ពេល​នោះ មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សម្រាល​កូន​ដែរ។


ពួក​គេ​នឹង​បោក​ប្រាស់​បងប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្តែ ព្រះអង្គ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ព្រះអង្គ​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ


ពេល​នោះ ពូជ‌ពង្ស​របស់​អ្នក​ដែល​នៅ​សេស‌សល់ នឹង​មក​ក្រាប​សំពះ​អ្នក​នោះ ដើម្បី​សុំ​ប្រាក់ និង​សុំ​អាហារ​ទាំង​អង្វរ​ថា “សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ នៅ​បំពេញ​ការ‌ងារ​ជា​បូជា‌ចារ្យ​ជា​មួយ​លោក ដើម្បី​ឲ្យ​ខ្ញុំ​ប្របាទ​មាន​អាហារ​ខ្លះ​សម្រាប់​បរិភោគ​ផង”»។


អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​បរិបូណ៌ បែរ​ជា​នាំ​គ្នា​ស្វែង​រក​អាហារ​ចម្អែត​ក្រពះ រីឯ​អ្នក​ដែល​ធ្លាប់​តែ​អត់​ឃ្លាន បែរ​ជា​មាន​អាហារ​បរិបូណ៌​ទៅ​វិញ។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​អារ សម្រាល​កូន​ដល់​ទៅ​ប្រាំ‌ពីរ​ដង តែ​ស្ត្រី​សាយ​កូន បែរ​ជា​គ្មាន​កូន​ទៅ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម