រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ
យ៉ូប 14:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកធ្វើឲ្យថ្មសឹក ហើយទឹកហូរនាំយកដីទៅយ៉ាងណា ព្រះអង្គក៏ធ្វើឲ្យសេចក្ដីសង្ឃឹម របស់មនុស្សលោក រលាយយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចម្រោះដី គឺយ៉ាងនោះដែលព្រះអង្គបំផ្លាញ សេចក្ដីសង្ឃឹមរបស់មនុស្សទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចំរោះដី គឺយ៉ាងនោះដែលទ្រង់បំផ្លាញសេចក្ដីសង្ឃឹមរបស់មនុស្សទៅ អាល់គីតាប ទឹកធ្វើឲ្យថ្មសឹក ហើយទឹកហូរនាំយកដីទៅយ៉ាងណា ទ្រង់ក៏ធ្វើឲ្យសេចក្ដីសង្ឃឹម របស់មនុស្សលោក រលាយយ៉ាងនោះដែរ។ |
រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ
ព្រះអង្គប្រហារខ្ញុំពីគ្រប់ទិសទី ធ្វើឲ្យខ្ញុំវិនាស ព្រះអង្គរម្លើងសេចក្ដីសង្ឃឹមរបស់ខ្ញុំ ដូចគេរម្លើងដើមឈើ។
ពេលព្រះជាម្ចាស់លុបបំបាត់មនុស្សទមិឡ ព្រះអង្គដកជីវិតរបស់គេ តើគេនៅមានសង្ឃឹមអ្វីទៀត?
អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត! ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជាពូជពង្សអ៊ីស្រាអែលទាំងមូល។ ពួកគេតែងពោលថា “ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងផុតសង្ឃឹមហើយ! យើងវិនាសហើយ!”