ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។
យ៉ូប 14:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គមេត្តាឲ្យទូលបង្គំជ្រក នៅក្នុងស្ថានមនុស្សស្លាប់ សូមលាក់ទូលបង្គំនៅទីនោះ រហូតដល់ព្រះអង្គស្ងប់ព្រះពិរោធ ហើយសូមកំណត់ពេលមួយ ដែលព្រះអង្គនឹកចាំពីទូលបង្គំឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱបើព្រះអង្គលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់ សេចក្ដីក្រោធរបស់ព្រះអង្គកន្លងបាត់ទៅ ហើយតម្រូវឲ្យមានពេលកំណត់ដល់ទូលបង្គំ ហើយនឹកចាំពីទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ ហើយទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់សេចក្ដីក្រោធរបស់ទ្រង់ កន្លងបាត់ទៅ ហើយដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង អាល់គីតាប សូមទ្រង់មេត្តាឲ្យខ្ញុំជ្រក នៅក្នុងផ្នូរខ្មោច សូមលាក់ខ្ញុំនៅទីនោះ រហូតដល់ទ្រង់ស្ងប់កំហឹង ហើយសូមកំណត់ពេលមួយ ដែលទ្រង់នឹកចាំពីខ្ញុំឡើងវិញ។ |
ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។
ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបាន នោះទូលបង្គំនឹងនៅរង់ចាំគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
ពពកតែងតែរសាត់បាត់ទៅ រីឯអ្នកដែលចុះទៅស្ថានមនុស្សស្លាប់ ក៏ពុំអាចឡើងមកវិញបានដែរ។
ឱព្រះអម្ចាស់អើយ ពេលណាព្រះអង្គគាប់ព្រះហឫទ័យ នឹងប្រជារាស្ដ្ររបស់ព្រះអង្គ សូមនឹកដល់ទូលបង្គំផង! ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ
ពេលព្រះអម្ចាស់យាងកាត់ស្រុកអេស៊ីប ដើម្បីប្រហារជនជាតិអេស៊ីប ហើយទតឃើញឈាមលើក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើនោះ ព្រះអង្គនឹងយាងរំលងផ្ទះរបស់អ្នករាល់គ្នា មិនឲ្យមេបំផ្លាញចូលទៅប្រហារអ្នករាល់គ្នាឡើយ។
នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖ «ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។ ពីមុន ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ ឥឡូវនេះ ព្រះអង្គលែងព្រះពិរោធទៀតហើយ គឺព្រះអង្គសម្រាលទុក្ខទូលបង្គំ។
រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។
បន្ទាប់មក គាត់ទូលព្រះអង្គថា៖ «ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ»។
ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ត្រង់ឯពេលវេលាដែលព្រះបិតាបានកំណត់ទុក ដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។
ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត* ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះឲ្យរស់ឡើងវិញ ទុកជាភស្ដុតាងសម្រាប់មនុស្សទាំងអស់»។