កិច្ចការ 1:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ត្រង់ឯពេលវេលាដែលព្រះបិតាបានកំណត់ទុក ដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ពេល ឬវេលាដែលព្រះបិតាបានកំណត់ដោយសិទ្ធិអំណាចរបស់ព្រះអង្គ គឺមិនមែនដើម្បីឲ្យអ្នករាល់គ្នាដឹងឡើយ។ សូមមើលជំពូកKhmer Christian Bible7 ព្រះអង្គមានបន្ទូលទៅពួកគេវិញថា៖ «អ្នករាល់គ្នាមិនចាំបាច់ត្រូវដឹងពីពេលវេលា ឬកាលកំណត់ដែលព្រះវរបិតាបានកំណត់ទុកដោយសិទ្ធិអំណាចរបស់ព្រះអង្គឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចំពោះពេលវេលា ដែលព្រះវរបិតាបានកំណត់ទុកដោយអំណាចរបស់ព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនចាំបាច់ដឹងទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 តែទ្រង់មានបន្ទូលឆ្លើយថា មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ សូមមើលជំពូកអាល់គីតាប7 អ៊ីសាមានប្រសាសន៍ឆ្លើយទៅគេវិញថា៖ «ត្រង់ឯពេលវេលាដែលអុលឡោះជាបិតាបានកំណត់ទុក ដោយអំណាចទ្រង់ផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។ សូមមើលជំពូក |
ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដា ព្រះអង្គធ្វើឲ្យពេលវេលា និងរដូវកាលផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ព្រះអង្គទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ព្រះអង្គលើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា