ក៏ប៉ុន្តែ ខ្ញុំនឹងទូលព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត ខ្ញុំចង់តវ៉ារឿងរ៉ាវរបស់ខ្ញុំជាមួយ ព្រះជាម្ចាស់តែប៉ុណ្ណោះ
យ៉ូប 13:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក សូមព្រះអង្គមានព្រះបន្ទូល មកកាន់ទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតបវិញ ឬមួយសូមទុកឲ្យទូលបង្គំនិយាយមុន រួចទើបព្រះអង្គឆ្លើយតាមក្រោយក៏បាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសូមព្រះអង្គហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ព្រះអង្គ ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយមកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូមទ្រង់ហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ទ្រង់ ហើយទ្រង់មានបន្ទូលឆ្លើយមកវិញ អាល់គីតាប បន្ទាប់មក សូមទ្រង់មានបន្ទូល មកកាន់ខ្ញុំចុះ ខ្ញុំនឹងឆ្លើយតបវិញ ឬមួយសូមទុកឲ្យខ្ញុំនិយាយមុន រួចទើបទ្រង់ឆ្លើយតាមក្រោយក៏បាន។ |
ក៏ប៉ុន្តែ ខ្ញុំនឹងទូលព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត ខ្ញុំចង់តវ៉ារឿងរ៉ាវរបស់ខ្ញុំជាមួយ ព្រះជាម្ចាស់តែប៉ុណ្ណោះ
ពេលនោះ ព្រះអង្គហៅទូលបង្គំ ទូលបង្គំនឹងឆ្លើយទៅព្រះអង្គវិញ ហើយព្រះអង្គមុខជារីករាយនឹងទូលបង្គំ ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ។
ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំ ដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ! សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ឆ្លើយតបមកខ្ញុំផង! រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុក ដើម្បីចោទប្រកាន់ខ្ញុំ
ចូរប្រុងប្រៀបខ្លួនដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយ ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។
ពេលនោះ ទើបខ្ញុំនិយាយស្ដីបាន ដោយលែងភិតភ័យ។ ប៉ុន្តែ តាមពិត ខ្ញុំនៅតែម្នាក់ឯង!