អាយុជីវិតរបស់ទូលបង្គំជិតផុតហើយ សូមឈប់វាយប្រហារទូលបង្គំ សូមយាងចាកចេញពីទូលបង្គំទៅ ដើម្បីឲ្យទូលបង្គំមានពេលល្ហែបន្តិច
យ៉ូប 13:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺសូមដកព្រះហស្ដចេញពីទូលបង្គំ ហើយក៏កុំធ្វើឲ្យទូលបង្គំ ភ័យតក់ស្លុតទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺសូមព្រះអង្គដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ មកបំភ័យទូលបង្គំទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត អាល់គីតាប គឺសូមដកអំណាចចេញពីខ្ញុំ ហើយក៏កុំធ្វើឲ្យខ្ញុំ ភ័យតក់ស្លុតទៀតដែរ។ |
អាយុជីវិតរបស់ទូលបង្គំជិតផុតហើយ សូមឈប់វាយប្រហារទូលបង្គំ សូមយាងចាកចេញពីទូលបង្គំទៅ ដើម្បីឲ្យទូលបង្គំមានពេលល្ហែបន្តិច
ភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ នឹងធ្វើឲ្យអស់លោកញ័ររន្ធត់ ព្រះអង្គនឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។
ប៉ុន្តែ សូមព្រះអង្គមេត្តាអនុញ្ញាតតាម សំណូមពរពីររបស់ទូលបង្គំ នោះទូលបង្គំលែងលាក់ខ្លួនឆ្ងាយពីព្រះភ័ក្ត្រ របស់ព្រះអង្គទៀតឡើយ
ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយ ហើយក៏កុំនឹកស្មានថា ខ្ញុំចង់យកអំណាច មកគាបសង្កត់លោកឲ្យសោះ។
សូមព្រះអង្គមេត្តាឈប់យកដំបងវាយខ្ញុំ សូមកុំឲ្យព្រះពិរោធរបស់ព្រះអង្គ ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ
រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ ទូលបង្គំភ័យខ្លាចវិន័យរបស់ព្រះអង្គ។
សូមកុំធ្វើទារុណកម្មទូលបង្គំទៀតឡើយ! ដ្បិតទូលបង្គំស្ទើរតែស្លាប់ ដោយព្រះអង្គវាយទូលបង្គំ។
ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។