Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 39:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូលបង្គំ​ទៀត​ឡើយ! ដ្បិត​ទូលបង្គំ​ស្ទើរ​តែ​ស្លាប់ ដោយ​ព្រះអង្គ​វាយ​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 សូម​ដក​គ្រោះកាច​របស់ព្រះអង្គ​ចេញ​ពី​ទូលបង្គំ​ផង​; ទូលបង្គំ​អស់ទៅ​ដោយ​ការវាយ​ពី​ព្រះហស្ត​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 សូម​ដក​រំពាត់​របស់​ព្រះ‌អង្គ​ចេញ​ពី​ទូល‌បង្គំទៅ ព្រះ‌ហស្ដ​ព្រះ‌អង្គ​វាយ​ទូល‌បង្គំ​ទ្រម​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 សូម​ដក​រំពាត់​របស់​ទ្រង់​ចេញ​ពី​ទូលបង្គំ ទូលបង្គំ​ត្រូវ​វិនាស​ហើយ ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់​វាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ​ទៀត​ឡើយ! ដ្បិត​ខ្ញុំ​ស្ទើរ​តែ​ស្លាប់ ដោយ​ទ្រង់​វាយ​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 39:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​សូម​ដក​ព្រះ‌ហស្ដ​ចេញ​ពី​ទូលបង្គំ ហើយ​ក៏​កុំ​ធ្វើ​ឲ្យ​ទូលបង្គំ ភ័យ​តក់‌ស្លុត​ទៀត​ដែរ។


លោក​យ៉ូប​តប​ថា៖ «អូន​និយាយ​ដូច​ជា​ស្រី​មិន​ដឹង​ខុស​ត្រូវ! យើង​ទទួល​សុភមង្គល​ពី​ព្រះ‌ជាម្ចាស់​យ៉ាង​ណា យើង​ក៏​ត្រូវ​តែ​ទទួល​ទុក្ខ​វេទនា​ពី​ព្រះអង្គ​យ៉ាង​នោះ​ដែរ!»។ ក្នុង​ស្ថាន‌ភាព​ទាំង​នេះ លោក​យ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពាក្យ​សម្ដី​ឡើយ។


តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?


សូម​ព្រះអង្គ​មេត្តា​ឈប់​យក​ដំបង​វាយ​ខ្ញុំ សូម​កុំ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់​ទៀត​ឡើយ


ដ្បិត​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កម្លាំង​ទូលបង្គំ​ខ្សោះ​ល្វើយ ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក


ពេល​ណា​ព្រះអង្គ​ធ្វើ​ទោស យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ដាច់​ឡែក​តែ​ឯង


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្រាប់​ហើយ​ថា “យើង​ចង់​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង គោរព​នូវ​ភាព​វិសុទ្ធ*​របស់​យើង ហើយ​ឲ្យ​ពួក​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល”»។ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។


ចូរ​ឆ្លាក់​រូប​ឫស‌ដូង‌បាត និង​រូប​កណ្ដុរ ដែល​រាត​ត្បាត​ស្រុក​របស់​អ្នក​រាល់​គ្នា រួច​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​ព្រះអង្គ​ប្រហែល​ជា​នឹង​បន្ធូរ​បន្ថយ​ទណ្ឌ‌កម្ម​លើ​អ្នក​រាល់​គ្នា លើ​ព្រះ​របស់​អ្នក​រាល់​គ្នា និង​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម