យ៉ូប 12:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពិតមែនហើយ ចំណេះដឹងទាំងប៉ុន្មានរបស់មនុស្ស ស្ថិតនៅក្នុងអស់លោកទាំងអស់គ្នា។ ដូច្នេះ ពេលណាអស់លោកស្លាប់ ប្រាជ្ញាក៏សាបសូន្យទៅជាមួយដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅ ជាមួយអ្នករាល់គ្នាជាពិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅជាមួយនឹងអ្នករាល់គ្នាជាពិត អាល់គីតាប «ពិតមែនហើយ ចំណេះដឹងទាំងប៉ុន្មានរបស់មនុស្ស ស្ថិតនៅក្នុងអស់លោកទាំងអស់គ្នា។ ដូច្នេះ ពេលណាអស់លោកស្លាប់ ប្រាជ្ញាក៏សាបសូន្យទៅជាមួយដែរ! |
«តើយើងគួរនៅស្ងៀម មិនឆ្លើយតបនឹងពាក្យពេចន៍ដ៏ច្រើននេះឬ? សម្ដីរបស់អ្នកពូកែវោហារ មិនមែនធ្វើឲ្យខ្លួនបានសុចរិតទេ។
សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស ពេលនោះ លោកនឹងដឹងថា ព្រះជាម្ចាស់បំភ្លេចចោលនូវកំហុសមួយផ្នែក របស់លោក។
«តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារ មកឆ្លើយដែរឬ? តើគេយកសេចក្ដីឥតបានការ ដូចខ្យល់ក្ដៅបក់ពីទិសបូព៌ា មកដាក់ពេញខ្លួនកើតឬ?
ចំណែកឯអស់លោក សូមអញ្ជើញមកវិញ ហើយថ្លែងសាជាថ្មីចុះ ខ្ញុំមុខជាឃើញថា ក្នុងចំណោមអស់លោក គ្មានអ្នកប្រាជ្ញសោះឡើយ។
ព្រះអង្គបានខ្ទប់ចិត្តរបស់ពួកគេ មិនឲ្យស្វែងយល់ ដូច្នេះ សូមកុំឲ្យពួកគេឈ្នះឡើយ។
ពាក្យស្ដីបន្ទោសរបស់លោក ដូចជាបន្តុះបង្អាប់យើងខ្ញុំជ្រុលពេកហើយ ហេតុនេះ ខ្ញុំត្រូវតែយកគំនិតប្រាជ្ញារបស់ខ្ញុំ មកឆ្លើយតប។
លោកក៏ប៉ិនប្រសប់ជួយយោបល់ អ្នកដែលគ្មានប្រាជ្ញាដែរ! លោកពូកែណែនាំគេឲ្យចេះរិះគិតណាស់!
អ្នកមានទ្រព្យរមែងស្មានថាខ្លួនមានប្រាជ្ញា តែមនុស្សទុគ៌តដែលឈ្លាសវៃ អាចផ្ចាញ់អ្នកមាននោះបាន។
អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញា ហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹង មុខជាត្រូវវេទនាពុំខាន!
យើងជាមនុស្សលេលា ព្រោះតែព្រះគ្រិស្ត រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយព្រះគ្រិស្ត យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានកិត្តិយស តែយើងត្រូវគេមើលងាយ។
ខ្ញុំនិយាយនេះ ដើម្បីឲ្យបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ?