មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានប្រាជ្ញា និងឫទ្ធានុភាព ព្រមទាំងយោបល់ និងការយល់ដឹង។
យ៉ូប 12:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រកបដោយព្រះចេស្ដា ហើយសម្រេចកិច្ចការអ្វីៗ តាមព្រះហឫទ័យ រីឯអ្នកដែលវង្វេង និងអ្នកនាំគេឲ្យវង្វេង ស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានកម្លាំងឫទ្ធិ និងប្រាជ្ញា មនុស្សដែលគេឆបោក និងមនុស្សឆបោកគេ សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានកំឡាំងឫទ្ធិ ហើយនឹងប្រាជ្ញា ក៏កំរាបបានទាំងមនុស្សឆោត នឹងមនុស្សឆបោកផង អាល់គីតាប ទ្រង់ប្រកបដោយអំណាច ហើយសម្រេចកិច្ចការអ្វីៗ តាមបំណង រីឯអ្នកដែលវង្វេង និងអ្នកនាំគេឲ្យវង្វេង ស្ថិតនៅក្រោមអំណាចរបស់ទ្រង់។ |
មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានប្រាជ្ញា និងឫទ្ធានុភាព ព្រមទាំងយោបល់ និងការយល់ដឹង។
តើអស់លោកពោលពាក្យមិនត្រឹមត្រូវ ក្នុងនាមព្រះជាម្ចាស់ ហើយនិយាយពាក្យមិនពិត ក្នុងនាមព្រះអង្គកើតឬ?
ប្រសិនបើព្រះអង្គពិនិត្យពិច័យមើលអស់លោក តើព្រះអង្គអាចឃើញការល្អ នៅក្នុងអស់លោកឬទេ? តើលោកនឹកស្មានថាអាចបញ្ឆោតព្រះជាម្ចាស់ ដូចបញ្ឆោតមនុស្សឬ?
ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្ស គឺខ្យល់ដង្ហើមមកពីព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះ ទើបផ្ដល់ឲ្យគេយល់ដឹងបាន។
មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។ ចំណេះវិជ្ជា និងការដឹងខុសត្រូវ សុទ្ធតែមកពីព្រះអង្គទាំងអស់។
រីឯព្រះអង្គវិញ ព្រះអង្គក៏ខ្លាំងពូកែដែរ ព្រះអង្គអាចធ្វើឲ្យទុក្ខវេទនាកើតឡើង ព្រះអង្គគំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះ ព្រះអង្គប្រឆាំងនឹងពួកមនុស្សអាក្រក់ ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត ដែលគេហៅឲ្យមកជួយ។
ប្រសិនបើព្យាការីចាញ់ការល្បួងរបស់គេ ហើយឆ្លើយតបទៅគេវិញ គឺយើងជាព្រះអម្ចាស់បានបណ្ដោយឲ្យព្យាការីនោះចាញ់ការល្បួង។ យើងនឹងដាក់ទោសគាត់ ហើយដកគាត់ចេញពីចំណោមអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង។
សូមកុំបណ្ដោយឲ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារ*កំណាច [ដ្បិតព្រះអង្គគ្រងរាជ្យ ព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។]