ឱព្រះនៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ព្រះអង្គពុំបានដាក់ទោសយើងខ្ញុំឲ្យសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺព្រះអង្គបានទុកឲ្យពួកយើងខ្ញុំមួយចំនួននៅសេសសល់។
យ៉ូប 11:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស ពេលនោះ លោកនឹងដឹងថា ព្រះជាម្ចាស់បំភ្លេចចោលនូវកំហុសមួយផ្នែក របស់លោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីនឹងបង្ហាញឲ្យអ្នកស្គាល់ សេចក្ដីអាថ៌កំបាំងនៃប្រាជ្ញា នោះអ្នកនឹងឃើញថា ខ្លឹមនៃសេចក្ដីនឹងយល់បានច្រើនយ៉ាង ដូច្នេះ ចូរដឹងថា ព្រះយកទោសស្រាលជាង សេចក្ដីដែលសំណំនឹងអំពើទុច្ចរិតរបស់អ្នកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងបង្ហាញឲ្យអ្នកស្គាល់សេចក្ដីអាថ៌កំបាំងនៃប្រាជ្ញាទៅអេះ នោះអ្នកនឹងឃើញថា ខ្លឹមនៃសេចក្ដីនឹងយល់បានច្រើនយ៉ាង ដូច្នេះ ចូរដឹងថា ព្រះទ្រង់យកទោសស្រាលជាងសេចក្ដីដែលសំណំនឹងអំពើទុច្ចរិតរបស់អ្នកវិញ។ អាល់គីតាប សូមទ្រង់ថ្លែងប្រាប់អ្នកពីអាថ៌កំបាំង នៃប្រាជ្ញាញាណរបស់ទ្រង់ ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស ពេលនោះ អ្នកនឹងដឹងថា អុលឡោះបំភ្លេចចោលនូវកំហុសមួយផ្នែក របស់អ្នក។ |
ឱព្រះនៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ព្រះអង្គពុំបានដាក់ទោសយើងខ្ញុំឲ្យសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺព្រះអង្គបានទុកឲ្យពួកយើងខ្ញុំមួយចំនួននៅសេសសល់។
ខ្ញុំបន់ឲ្យតែព្រះជាម្ចាស់មានព្រះបន្ទូល គឺសូមព្រះអង្គមានព្រះបន្ទូលមកកាន់លោក ផ្ទាល់តែម្ដង។
មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានប្រាជ្ញា និងឫទ្ធានុភាព ព្រមទាំងយោបល់ និងការយល់ដឹង។
ព្រះជាម្ចាស់ឲ្យយើងខ្ញុំមក សម្រាលទុក្ខលោក ដោយពាក្យសម្ដីទន់ភ្លន់ តើប៉ុនហ្នឹងហើយ លោកយល់ថាមិនល្មមឬ?
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូល មកកាន់មនុស្សលោកថា: “ការគោរពកោតខ្លាចព្រះជាម្ចាស់ជាប្រាជ្ញា ការងាកចេញពីអំពើអាក្រក់ជាការយល់ដឹង”»។
លោកមានប្រសាសន៍ដូច្នេះ មិនត្រូវទេ ចាំខ្ញុំពន្យល់លោក ដ្បិតព្រះជាម្ចាស់ធំជាងមនុស្សលោក។
ព្រះអង្គប្រកបទៅដោយព្រះប្រាជ្ញាញាណ និងមហិទ្ធិឫទ្ធិ អ្នកដែលប្រឆាំងនឹងព្រះអង្គ មិនអាចរួចខ្លួនបានទេ។
ព្រះអង្គមិនដាក់ទោសយើង ឲ្យសមនឹងអំពើបាប ដែលយើងប្រព្រឹត្តនោះឡើយ ហើយព្រះអង្គក៏មិនឲ្យយើងទទួលទោស សមនឹងកំហុសរបស់យើងនោះដែរ។
ព្រះអម្ចាស់តែងតែសម្តែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ព្រះអង្គ។
គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរស របស់ព្រះអម្ចាស់ ដែលមិនចេះរលត់។ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ចំពោះខ្ញុំ ឥតទីបញ្ចប់។
ប៉ុន្តែ នៅស្ថានបរមសុខមានព្រះមួយអង្គ ដែលសម្តែងគម្រោងការដ៏លាក់កំបាំងផ្សេងៗ ហើយព្រះអង្គប្រោសប្រទានឲ្យព្រះករុណា នេប៊ូក្នេសា ជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាល។ សូមទ្រង់ព្រះសណ្ដាប់អំពីសុបិន និងនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះករុណាបានឃើញនៅពេលផ្ទំដូចតទៅ:
ព្រះរាជាមានរាជឱង្ការមកលោកដានីយ៉ែលថា៖ «ព្រះរបស់អស់លោកពិតជាព្រះលើព្រះនានា និងជាព្រះអម្ចាស់លើព្រះអម្ចាស់នានាមែន! មានតែព្រះអង្គទេដែលសម្តែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាលោករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។
ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកព្យាការី*ថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង»។
នៅជំនាន់ដើម មនុស្សម្នាពុំបានស្គាល់គម្រោងការនេះ ដូចព្រះជាម្ចាស់បានបង្ហាញឲ្យក្រុមសាវ័ក* និងព្យាការី*ដ៏វិសុទ្ធ*របស់ព្រះអង្គ នាបច្ចុប្បន្នកាលស្គាល់ តាមរយៈព្រះវិញ្ញាណនោះឡើយ