អែសរ៉ា 9:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ឱព្រះនៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ព្រះអង្គពុំបានដាក់ទោសយើងខ្ញុំឲ្យសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺព្រះអង្គបានទុកឲ្យពួកយើងខ្ញុំមួយចំនួននៅសេសសល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ក្រោយពីហេតុការណ៍ទាំងប៉ុន្មានដែលបានធ្លាក់មកលើយើងខ្ញុំ ដោយព្រោះអំពើអាក្រក់ និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ នោះព្រះអង្គ គឺព្រះនៃយើងខ្ញុំ ព្រះអង្គមិនបានដាក់ទោសយើងខ្ញុំ ឲ្យស្មើនឹងអំពើទុច្ចរិតរបស់យើងខ្ញុំទេ ហើយដោយបានប្រោសឲ្យយើងខ្ញុំមាននៅសេសសល់ដូច្នេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដូច្នេះ ក្រោយអស់ទាំងការដែលបានកើតដល់យើងខ្ញុំ ដោយព្រោះអំពើអាក្រក់ នឹងទោសរបស់យើងខ្ញុំ ដែលមានទំងន់ជាខ្លាំងម៉្លេះ ទោះបើទ្រង់ ឱព្រះនៃយើងខ្ញុំអើយ ទ្រង់មិនបានធ្វើទោសដល់យើងខ្ញុំ ឲ្យស្មើនឹងការទុច្ចរិតរបស់យើងខ្ញុំទេ ហើយបានទាំងប្រោស ឲ្យយើងខ្ញុំមានសំណល់រួចចេញដូច្នេះផង សូមមើលជំពូកអាល់គីតាប13 ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ទ្រង់ពុំបានដាក់ទោសយើងខ្ញុំឲ្យសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺទ្រង់បានទុកឲ្យពួកយើងខ្ញុំមួយចំនួននៅសេសសល់។ សូមមើលជំពូក |
ឱព្រះអម្ចាស់អើយ ទូលបង្គំបានឮសេចក្ដី ដែលគេថ្លែងអំពីព្រះអង្គ ព្រះអម្ចាស់អើយ ទូលបង្គំកោតស្ញប់ស្ញែង ស្នាព្រះហស្ដដែលព្រះអង្គបានធ្វើ។ សូមសម្តែងឲ្យមនុស្សលោកស្គាល់ ស្នាព្រះហស្ដទាំងនេះ តទៅមុខទៀត! ប៉ុន្តែ ពេលព្រះអង្គទ្រង់ព្រះពិរោធ សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តា របស់ព្រះអង្គផង។
ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គជាព្រះដ៏ឧត្ដម ប្រកបដោយឫទ្ធានុភាពគួរឲ្យស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី ហើយមានព្រះហឫទ័យមេត្តាករុណាជានិច្ច។ ឥឡូវនេះ សូមទ្រង់មេត្តាទតមកយើងខ្ញុំ ដែលកំពុងរងទុក្ខលំបាក គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ បូជាចារ្យរបស់យើងខ្ញុំ ព្យាការីរបស់យើងខ្ញុំ ដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងមូលរបស់ព្រះអង្គ ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី រហូតដល់សព្វថ្ងៃនេះ។
ព្រះជាម្ចាស់បានធ្វើឲ្យទុក្ខលំបាកសព្វបែបយ៉ាងកើតមានដល់ពួកយើង និងក្រុងយេរូសាឡឹម ព្រោះតែដូនតារបស់អស់លោកធ្លាប់ប្រព្រឹត្តអាក្រក់បែបនេះដែរ។ រីឯអស់លោកវិញ អស់លោករំលោភលើថ្ងៃសប្ប័ទដូច្នេះ តើអស់លោកចង់ធ្វើឲ្យព្រះពិរោធរបស់ព្រះអង្គ ឆាបឆេះលើជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឡើងថែមទៀតឬ!»។