បើគេយកទូលបង្គំចេញពីផ្ទៃម្ដាយទៅកប់ក្នុងផ្នូរ នោះទូលបង្គំមិនដែលមានជីវិតទាល់តែសោះ។
យ៉ូប 10:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អាយុជីវិតរបស់ទូលបង្គំជិតផុតហើយ សូមឈប់វាយប្រហារទូលបង្គំ សូមយាងចាកចេញពីទូលបង្គំទៅ ដើម្បីឲ្យទូលបង្គំមានពេលល្ហែបន្តិច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំ មិនមែនតិចណាស់ទេឬ? សូមទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសម្រាកបន្តិច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំមិនមែនតិចណាស់ទេឬអី ដូច្នេះ សូមឈប់ ទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសំរាកបន្តិច អាល់គីតាប អាយុជីវិតរបស់ខ្ញុំជិតផុតហើយ សូមឈប់វាយប្រហារខ្ញុំ សូមចាកចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំមានពេលល្ហែបន្តិច |
បើគេយកទូលបង្គំចេញពីផ្ទៃម្ដាយទៅកប់ក្នុងផ្នូរ នោះទូលបង្គំមិនដែលមានជីវិតទាល់តែសោះ។
ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដី យើងមិនដឹងអ្វីទាំងអស់ អាយុជីវិតរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល។
ព្រះអង្គមិនទុកឲ្យខ្ញុំមានពេលដកដង្ហើមទេ ដ្បិតព្រះអង្គធ្វើឲ្យខ្ញុំឈឺចាប់ខ្លោចផ្សា ពន់ប្រមាណ។
សូមបែរព្រះភ័ក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំស្រឡះមុខបន្តិច មុននឹងទូលបង្គំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។
ព្រះអង្គបានបង្កើតជីវិតទូលបង្គំមក ដូចទឹកដក់លើស្លឹកឈូក គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ពិតមែនហើយ ជីវិតរបស់មនុស្សលោក ប្រៀបបាននឹងមួយដង្ហើម ប៉ុណ្ណោះ។ - សម្រាក