មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចម្បាំង ដែលទឹមដោយសេះមួយគូ មកដល់ ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយ ក្រុងបាប៊ីឡូនរលំហើយ! រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។
យេរេមា 51:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពេចនោះ ស្រាប់តែបាប៊ីឡូនធ្លាក់ចុះ ហើយបាក់បែកខ្ទេចខ្ទីអស់! ចូរនាំគ្នាយំស្រណោះក្រុងនេះ ចូរយកថ្នាំមកព្យាបាលស្នាមរបួសរបស់វា ប្រហែលជាវាអាចជាឡើងវិញបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងបាប៊ីឡូនស្រាប់តែរំលំ ហើយត្រូវបំផ្លាញទៅភ្លាម ចូរទ្រហោយំនឹងវាចុះ ត្រូវយកប្រទាលមុខសះ ទៅបិទឲ្យវាបាត់ឈឺ ប្រសិនបើនឹងមើលឲ្យជាបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងបាប៊ីឡូនស្រាប់តែរំលំ ហើយត្រូវបំផ្លាញទៅភ្លាម ចូរទ្រហោយំនឹងវាចុះ ត្រូវឲ្យយកប្រទាលមុខសះទៅបិទឲ្យវាបាត់ឈឺ បើសិនជានឹងមើលឲ្យជាបាន អាល់គីតាប រំពេចនោះ ស្រាប់តែបាប៊ីឡូនធ្លាក់ចុះ ហើយបាក់បែកខ្ទេចខ្ទីអស់! ចូរនាំគ្នាយំស្រណោះក្រុងនេះ ចូរយកថ្នាំមកព្យាបាលស្នាមរបួសរបស់វា ប្រហែលជាវាអាចជាឡើងវិញបាន។ |
មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចម្បាំង ដែលទឹមដោយសេះមួយគូ មកដល់ ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយ ក្រុងបាប៊ីឡូនរលំហើយ! រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។
ទុក្ខវេទនានឹងកើតមានដល់អ្នក អ្នករកច្រកចេញពុំរួចឡើយ មហន្តរាយនឹងធ្លាក់មកលើអ្នក ហើយអ្នកការពារខ្លួនពុំបានឡើយ ការវិនាសដែលអ្នកនឹកស្មានមិនដល់ នឹងកើតមានដល់អ្នកយ៉ាងទាន់ហន់។
ទុក្ខវេទនាទាំងពីរនេះនឹងកើតមានដល់អ្នក យ៉ាងទាន់ហន់ គឺក្នុងថ្ងៃតែមួយ អ្នកនឹងបាត់បង់កូនចៅ ហើយធ្លាក់ខ្លួនជាស្រីមេម៉ាយ។ ទុក្ខវេទនានេះនឹងកើតមានដល់អ្នក គេចមិនផុតឡើយ ទោះបីអ្នកមានមន្តអាគម ឬមានគាថា ការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។
ជនជាតិអេស៊ីបអើយ ចូរឡើងទៅស្រុកកាឡាដរកប្រេងមករឹត ទើបបានធូរស្បើយ! តែត្រូវដឹងថា មិនបាច់ខំប្រឹងរកថ្នាំច្រើនមុខទេ ព្រោះគ្មានថ្នាំណាស័ក្ដិសិទ្ធិ ជួយអ្នកឲ្យជាសះស្បើយឡើយ។
ម៉ូអាប់ត្រូវអាម៉ាស់ ដ្បិតស្រុកនេះរលំហើយ ចូរនាំគ្នាស្រែកឲ្យអស់ទំហឹង ចូរប្រកាសនៅតាមស្ទឹងអើណូនថា ស្រុកម៉ូអាប់វិនាសហិនហោចហើយ!
ហេតុនេះហើយបានជាយើងយំ ហើយសោកសង្រេងស្រណោះម៉ូអាប់ទាំងមូល ព្រមទាំងថ្ងូរ ព្រោះតែអ្នកស្រុកគារ-ហារ៉ាសែត។
«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេដឹង ចូរលើកទង់សញ្ញាឡើង! ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ! ចូរប្រកាសថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ! ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
ម្ដេចក៏ក្រុងសេសាក ដែលពិភពលោកទាំងមូលធ្លាប់តែលើកតម្កើង ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំងដូច្នេះ! ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសាន ក្នុងចំណោមប្រជាជាតិនានាបែបនេះ!
តើនៅស្រុកកាឡាដលែងមានប្រេង សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ? តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ? ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ មិនព្រមសះដូច្នេះ?
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាសោកសង្រេង ដ្បិតថ្ងៃនោះវេទនាណាស់!
ព្រះចៅដារីយូស ជាជនជាតិមេឌី បានឡើងស្នងរាជ្យ ក្នុងជន្មាយុហុកសិបពីរព្រះវស្សា។
គ្មានអ្វីព្យាបាលអ្នកឲ្យជាសះស្បើយបានទេ ព្រោះអ្នកត្រូវរបួសធ្ងន់ធ្ងរពេក។ អស់អ្នកដែលឮដំណឹងអំពីមហន្តរាយរបស់អ្នក នឹងនាំគ្នាទះដៃអរ ដ្បិតមនុស្សគ្រប់ៗគ្នាសុទ្ធតែបានរងនូវ អំពើឃោរឃៅរបស់អ្នក។
មានទេវតាមួយរូបទៀតមកតាមក្រោយ ពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ីឡូនមហានគរ ដែលបាននាំជាតិសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុត របស់វា!»។
លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអារក្ស ជាជម្រករបស់វិញ្ញាណអាក្រក់ទាំងអស់ ហើយក៏ជាជម្រករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធ គួរឲ្យខ្ពើម