អេសាយ 47:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ទុក្ខវេទនាទាំងពីរនេះនឹងកើតមានដល់អ្នក យ៉ាងទាន់ហន់ គឺក្នុងថ្ងៃតែមួយ អ្នកនឹងបាត់បង់កូនចៅ ហើយធ្លាក់ខ្លួនជាស្រីមេម៉ាយ។ ទុក្ខវេទនានេះនឹងកើតមានដល់អ្នក គេចមិនផុតឡើយ ទោះបីអ្នកមានមន្តអាគម ឬមានគាថា ការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 សេចក្ដីទាំងពីរនេះនឹងមកលើអ្នកក្នុងមួយរំពេច ក្នុងមួយថ្ងៃ គឺទាំងការបាត់បង់កូន ទាំងការជាមេម៉ាយ! ការទាំងពីរនេះនឹងមកលើអ្នកពេញទំហឹង ទោះបីជាអ្នកមានមន្តអាគមជាច្រើន និងមានអំណាចដ៏ខ្លាំងខាងវេទមន្តក៏ដោយ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 តែសេចក្ដីទាំងពីរមុខនេះនឹងកើតដល់អ្នកជាមួយរំពេច នៅថ្ងៃដដែល គឺទាំងការបាត់បង់កូន ហើយនៅជាមេម៉ាយផង ការនោះនឹងកើតដល់អ្នកពេញទី ទោះបើអ្នកមានរបៀនជាច្រើន ហើយវេទមន្តជាបរិបូរយ៉ាងណាក៏ដោយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 តែសេចក្ដីទាំង២មុខនេះនឹងកើតដល់ឯងជា១រំពេច នៅថ្ងៃដដែល គឺទាំងការប្រោសចាកកូន ហើយនៅជាមេម៉ាយផង នោះនឹងកើតដល់ឯងពេញទី ទោះបើឯងមានរបៀនជាច្រើន ហើយវេទមន្តជាបរិបូរយ៉ាងណាក៏ដោយ សូមមើលជំពូកអាល់គីតាប9 ទុក្ខវេទនាទាំងពីរនេះនឹងកើតមានដល់អ្នក យ៉ាងទាន់ហន់ គឺក្នុងថ្ងៃតែមួយ អ្នកនឹងបាត់បង់កូនចៅ ហើយធ្លាក់ខ្លួនជាស្រីមេម៉ាយ។ ទុក្ខវេទនានេះនឹងកើតមានដល់អ្នក គេចមិនផុតឡើយ ទោះបីអ្នកមានមន្តអាគម ឬមានគាថា ការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។ សូមមើលជំពូក |
ស្ដេចក៏ស្រែកឡើងយ៉ាងខ្លាំងៗ បញ្ជាឲ្យគេហៅពួកហោរា ពួកគ្រូទាយ និងពួកគ្រូធ្មប់មក រួចហើយស្ដេចមានរាជឱង្ការទៅកាន់អ្នកប្រាជ្ញនៃស្រុកបាប៊ីឡូនថា៖ «អ្នកណាអាចអានអក្សរនោះ ហើយពន្យល់អត្ថន័យឲ្យយើងបាន យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាស ជូនជាកិត្តិយស ហើយប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងរាជាណាចក្រនេះផង»។