ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខ ព្រះអង្គធ្វើអ្វីៗក៏បាន តាមតែព្រះហឫទ័យរបស់ព្រះអង្គ។
យេរេមា 51:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះរបស់លោកយ៉ាកុបវិញ មិនដូច្នោះទេ គឺព្រះអង្គបានបង្កើតអ្វីៗទាំងអស់ ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែករបស់ពួកយ៉ាកុប មិនមែនដូច្នោះទេ គឺព្រះអង្គដែលជបសូនរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែលជាកុលសម្ព័ន្ធ ដែលជាមត៌ករបស់ព្រះអង្គ ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចំណែករបស់ពួកយ៉ាកុប មិនមែនដូច្នោះទេ ដ្បិតគឺទ្រង់ដែលជបសូនរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែលជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។ អាល់គីតាប រីឯម្ចាស់របស់យ៉ាកកូបវិញ មិនដូច្នោះទេ គឺទ្រង់បានបង្កើតអ្វីៗទាំងអស់ ទ្រង់បានជ្រើសរើសអ៊ីស្រអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូល។ |
ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខ ព្រះអង្គធ្វើអ្វីៗក៏បាន តាមតែព្រះហឫទ័យរបស់ព្រះអង្គ។
ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប ហើយព្រះអង្គយកជនជាតិអ៊ីស្រាអែល ធ្វើជាប្រជាជនផ្ទាល់របស់ព្រះអង្គ។
ក្រៅពីព្រះអម្ចាស់ ទូលបង្គំគ្មានចំណែកមត៌កអ្វីទេ ព្រះអង្គប្រទានអ្វីៗទាំងអស់ ដែលទូលបង្គំត្រូវការ អនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។
មានសុភមង្គលហើយ ប្រជាជាតិណា ដែលគោរពបម្រើព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួន! មានសុភមង្គលហើយ ប្រជាជនណាដែលព្រះអង្គបានជ្រើសរើស ទុកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់! ។
រូបកាយ និងចិត្តគំនិត របស់ទូលបង្គំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ព្រះអង្គនៅតែជាបង្អែក និងជាម្ចាស់ជីវិតទូលបង្គំ រហូតតទៅ។
សូមកុំបំភ្លេចប្រជារាស្ត្រ ដែលព្រះអង្គបានយកមកធ្វើ ជាកម្មសិទ្ធិរបស់ព្រះអង្គ តាំងពីដើមរៀងមក គឺប្រជារាស្ត្រដែលព្រះអង្គបានលោះ យកមកធ្វើជាកុលសម្ព័ន្ធរបស់ព្រះអង្គផ្ទាល់ សូមកុំបំភ្លេចភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះអង្គគង់នៅនោះឡើយ។
ព្រះដែលលោះយើងមានព្រះនាមថា «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល»
អ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក គឺព្រះអង្គដែលបានលាតសន្ធឹងផ្ទៃមេឃ និងចាក់គ្រឹះនៃផែនដី។ រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ មនុស្សដែលសង្កត់សង្កិន ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។ ពួកគេពុំអាចគំរាមកំហែងអ្នក រហូតតទៅឡើយ។
រីឯព្រះអម្ចាស់វិញ ព្រះអង្គបានសូនផែនដី ដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបង្កើតពិភពលោក ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយព្រះតម្រិះរបស់ព្រះអង្គ។
រីឯព្រះរបស់លោកយ៉ាកុបវិញមិនដូច្នោះទេ ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
ព្រះអម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ ព្រះអម្ចាស់ដែលបានសូនផែនដី ហើយដាក់ឲ្យនៅមាំមួន ឥតរង្គើ ព្រះអង្គដែលមានព្រះនាមថា ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ៖
ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូស យកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើង ម្ដេចក៏មិននាំគ្នារីករាយ និងលោតកព្ឆោងទៅ! ចូរលោតដូចគោញីដែលកំពុងពេញកម្លាំង ចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ!
ប៉ុន្តែ ព្រះដែលលោះពួកគេ ទ្រង់ប្រកបដោយឫទ្ធានុភាព ព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះអង្គពិតជារកយុត្តិធម៌ឲ្យពួកគេ ហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យ អ្នកស្រុកបាប៊ីឡូនកើតចលាចល។
ព្រោះពួកគេប្រព្រឹត្តខុសចំពោះព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែល ពាសពេញក្នុងស្រុក។ ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះ របស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា ទ្រង់មិនបោះបង់ចោលប្រជារាស្ត្រ របស់ព្រះអង្គឡើយ។
ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី ក្រៅពីព្រះអម្ចាស់ទេ ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើព្រះអង្គ។
ព្រះអម្ចាស់បានជ្រើសរើសអ៊ីស្រាអែល ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជ្រើសរើសកូនចៅលោកយ៉ាកុប ទុកជាចំណែកមត៌ករបស់ព្រះអង្គផ្ទាល់។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។