មេដឹកនាំទាំងអស់ ព្រមទាំងកងទ័ព និងបុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទសាឡូម៉ូន។
យេរេមា 50:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្រែកជយឃោសពីគ្រប់ទិសទី ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។ គ្រឹះរបស់វាត្រូវកក្រើក ហើយកំពែងរបស់វាក៏រលំដែរ ដ្បិតព្រះអម្ចាស់សងសឹកនឹងក្រុងនេះ ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល ពួកគេធ្លាប់ប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសម្រាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសំរាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់ឯង អាល់គីតាប ចូរស្រែកជយឃោសពីគ្រប់ទិសទី ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។ គ្រឹះរបស់វាត្រូវកក្រើក ហើយកំពែងរបស់វាក៏រលំដែរ ដ្បិតអុលឡោះតាអាឡាសងសឹកនឹងក្រុងនេះ ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល ពួកគេធ្លាប់ប្រព្រឹត្ត។ |
មេដឹកនាំទាំងអស់ ព្រមទាំងកងទ័ព និងបុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទសាឡូម៉ូន។
ឥឡូវនេះ កុំតាំងចិត្តរឹងរូសដូចដូនតារបស់អ្នករាល់គ្នាឡើយ តែត្រូវចុះចូលនឹងព្រះអម្ចាស់ ហើយនាំគ្នាមកទីសក្ការៈ ដែលព្រះអង្គបានញែកជាវិសុទ្ធ*រហូតតទៅ។ ចូរគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គលែងព្រះពិរោធនឹងអ្នករាល់គ្នាទៀត។
ព្រះអង្គយកសេចក្ដីសុចរិតរបស់ព្រះអង្គ ធ្វើជាអាវក្រោះ ព្រះអង្គយកការសង្គ្រោះធ្វើជាមួកដែក ព្រះអង្គយកការសងសឹកធ្វើជាព្រះពស្ដ្រ និងយកព្រះហឫទ័យប្រច័ណ្ឌធ្វើជាព្រះភូសា។
ព្រះអង្គដាក់ទោសម្នាក់ៗតាមអំពើ ដែលខ្លួនប្រព្រឹត្ត។ ព្រះអង្គដាក់ទោសខ្មាំងសត្រូវ និងបច្ចាមិត្តយ៉ាងខ្លាំង សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ព្រះអង្គដាក់ទោសដែរ។
ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់សម្តែង ព្រះហឫទ័យមេត្តាករុណា និងពីថ្ងៃកំណត់ដែលព្រះរបស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
យើងបានគ្រោងទុកថា នឹងដាក់ទោសពួកគេនៅថ្ងៃនេះ ឆ្នាំកំណត់ដែលយើងត្រូវលោះ ប្រជារាស្ត្ររបស់យើង ក៏បានមកដល់ហើយ។
ប៉ុន្តែ ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់ សងសឹកខ្មាំងសត្រូវ។ មនុស្សជាច្រើននឹងស្លាប់ដោយមុខដាវ ហើយមានឈាមដាបគ្រប់ទិសទី។ ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់ នៃពិភពទាំងមូល ធ្វើយញ្ញបូជា នៅស្រុកខាងជើង តាមមាត់ទន្លេអឺប្រាត។
ទ័ពបាញ់ព្រួញអើយ ចូរតម្រៀបគ្នាវាយលុក និងព័ទ្ធជុំវិញក្រុងបាប៊ីឡូនទៅ! ចូរបាញ់ព្រួញតម្រង់ទៅក្រុងនេះ ដោយឥតខ្លាចខាតព្រួញឡើយ ដ្បិតក្រុងនេះបានប្រព្រឹត្តអំពើបាប ប្រឆាំងនឹងព្រះអម្ចាស់!
ព្រះអម្ចាស់បានបើកឃ្លាំងរបស់ព្រះអង្គ ហើយយកគ្រឿងសស្ត្រាវុធ នៃព្រះពិរោធចេញមក ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលត្រូវការប្រើ គ្រឿងសស្ត្រាវុធទាំងនេះ នៅស្រុកខាល់ដេ។
សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា យើងក៏នឹងធ្វើឲ្យអ្នកស្រុកបាប៊ីឡូន រត់ចេញទៅរហ័សយ៉ាងនោះដែរ។ យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?
ចូរសម្រួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់ ព្រះអម្ចាស់មានគម្រោងការកម្ទេចក្រុងបាប៊ីឡូន ហេតុនេះបានជាព្រះអង្គជំរុញ ស្ដេចស្រុកមេឌីឲ្យសម្រេចការនេះ ដ្បិតព្រះអម្ចាស់សងសឹកពួកបាប៊ីឡូន ព្រោះពួកគេកម្ទេចព្រះវិហាររបស់ព្រះអង្គ!
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល យ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គផ្ទាល់ថា៖ «យើងនឹងនាំកងទ័ពដ៏ច្រើនដូចហ្វូងកណ្ដូប មកវាយលុកអ្នក ពួកគេស្រែកយកជ័យជម្នះលើអ្នក»។
យើងនឹងសងទៅក្រុងបាប៊ីឡូន និងអ្នកស្រុកខាល់ដេទាំងអស់ តាមអំពើ ឃោរឃៅដែលគេបានប្រព្រឹត្ត ចំពោះក្រុងស៊ីយ៉ូន ក្រោមក្រសែភ្នែករបស់អ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
បាប៊ីឡូនអើយ យើងនឹងដាក់ទោសអ្នក អ្នកប្រៀបបាននឹងភ្នំមួយ ដែលកម្ទេច ផែនដីទាំងមូល - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងលើកដៃប្រហារអ្នក យើងប្រមៀលអ្នកចុះពីលើថ្មភ្នំ ធ្វើឲ្យអ្នកក្លាយទៅជាពំនូកភ្លើងមួយ។
ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូន ឈប់ច្បាំង ហើយសម្ងំនៅក្នុងបន្ទាយ។ ពួកគេបាត់បង់សេចក្ដីក្លាហាន ធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។ ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេ ហើយកម្ទេចរនុកទ្វាររបស់ពួកគេចោលដែរ។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូល មកកាន់ប្រជាជនក្រុងយេរូសាឡឹមថា៖ «យើងនឹងរកយុត្តិធម៌ឲ្យអ្នក យើងនឹងសងសឹកជំនួសអ្នក យើងនឹងធ្វើឲ្យទន្លេនៅក្រុងបាប៊ីឡូន ហួតហែងរហូតដល់ប្រភពទឹករបស់វា។
យើងនឹងដាក់ទោសបាល ដែលជាព្រះរបស់ជនជាតិបាប៊ីឡូន អ្វីៗដែលវាលេបចូលទៅនោះ យើងនឹងទាញចេញមកវិញ ប្រជាជាតិទាំងឡាយលែងលើកគ្នា ទៅរកព្រះនោះទៀតហើយ រីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។
ព្រះអម្ចាស់នៃពិភព ទាំងមូលមានព្រះបន្ទូលថា៖ «កំពែងដ៏ស្កឹមស្កៃរបស់ក្រុងបាប៊ីឡូន បាក់បែករហូតដល់គ្រឹះ ទ្វារដ៏ខ្ពស់ៗក៏ឆេះអស់ គឺស្នាដៃដែលប្រជាជនទាំងឡាយ បានធ្វើក្លាយជាអសារបង់ អ្វីៗដែលប្រជាជាតិនានាខំប្រឹងធ្វើ ក្លាយទៅជាចំណីភ្លើង»។
ចូររត់ចេញពីក្រុងបាប៊ីឡូនទៅ! ម្នាក់ៗរត់ប្រាសអាយុ! មិនគួរទុកឲ្យខ្លួនវិនាសសូន្យ ព្រោះតែកំហុសរបស់ក្រុងនេះឡើយ! ដ្បិតពេលនេះជាពេលដែលព្រះអម្ចាស់សងសឹក ព្រះអង្គសងទៅជនជាតិបាប៊ីឡូនវិញ តាមអំពើដែលពួកគេបានប្រព្រឹត្ត!
បន្ទាប់មក សូមប្រកាសថា: ក្រុងបាប៊ីឡូននឹងត្រូវលិចលង់ដូច្នេះដែរ គឺក្រុងនេះរងទុក្ខលំបាក ដែលព្រះអម្ចាស់ធ្វើឲ្យកើតមានដល់ពួកគេ ពួកគេនឹងរលំ ក្រោកឡើងវិញពុំរួចឡើយ»។ ពាក្យរបស់លោកយេរេមាចប់តែត្រឹមណេះ។
យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីប និងស្រុកអាស្ស៊ីរី ដើម្បីចម្អែតក្រពះ។
ស្ដេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និងផ្ដាច់សម្ពន្ធមេត្រី គឺស្ដេចបានព្រមព្រៀងជាមួយគេ ហើយបែរជាប្រព្រឹត្តអំពើទាំងនេះទៅវិញ ដូច្នេះ ស្ដេចពុំអាចរំដោះខ្លួនបានឡើយ!»។
ដៃស្ដាំរបស់ស្ដេចចាប់ប៉ះចំលើព្រួញតំណាងក្រុងយេរូសាឡឹម ស្ដេចក៏បញ្ជាឲ្យគេរៀបចំទ័ព ចូលទៅសម្លាប់រង្គាល ទាំងស្រែកហ៊ោ។ គេតម្រៀបគ្រឿងសស្ត្រាវុធ ដើម្បីទម្លុះទ្វារក្រុង គេលើកទួលសម្រាប់វាយលុក ព្រមទាំងសង់លេណដ្ឋានទៀតផង។
ព្រះអម្ចាស់ជាព្រះដែលមានព្រះហឫទ័យ ស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គពន់ប្រមាណ ព្រះអង្គសងសឹកខ្មាំងសត្រូវ។ ព្រះអម្ចាស់សងសឹក ព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង។ ព្រះអម្ចាស់សងសឹកបច្ចាមិត្តរបស់ព្រះអង្គ ព្រះអង្គមិនអត់ឱនឲ្យពួកគេទេ។
បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។
គ្រានោះ ជាគ្រាដែលព្រះជាម្ចាស់ធ្វើទោសប្រជារាស្ដ្រព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ។
បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យព្រះជាម្ចាស់សម្តែងព្រះពិរោធចំពោះគេវិញ ដ្បិតមានចែងទុកមកថា: «ព្រះអម្ចាស់មានព្រះបន្ទូលថា “ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ”។
ប្រសិនបើអំពើទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញថាព្រះជាម្ចាស់សុចរិត តើឲ្យយើងថាដូចម្ដេចទៅវិញ? ប្រសិនបើព្រះជាម្ចាស់ដាក់ទោសយើង តើបានសេចក្ដីថាព្រះអង្គមិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះ គឺនិយាយតាមរបៀបមនុស្សលោក)។
ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ នៅពេលពួកគេជំពប់ដួល! ដ្បិតថ្ងៃវេទនាជិតមកដល់ហើយ ថ្ងៃអន្សារបស់ពួកគេនៅជិតបង្កើយ។
យើងសំលៀងដាវ និងខាត់វាយ៉ាងរលោង ដើម្បីរកយុត្តិធម៌ ដោយដៃយើងផ្ទាល់ គឺយើងតទល់នឹងបច្ចាមិត្តរបស់យើង ហើយសងសឹកនឹងអស់អ្នកដែលស្អប់យើង។
ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ ប្រជារាស្ត្ររបស់ព្រះអម្ចាស់! ដ្បិតព្រះអង្គសងសឹកជួសអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គដាក់ទោសបច្ចាមិត្ត។ ព្រះអង្គធ្វើឲ្យទឹកដី និងប្រជារាស្ត្រ របស់ព្រះអង្គរួចផុតពីសៅហ្មង”»។
ព្រះអង្គយាងមកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ*របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
ដ្បិតអ្នកណាគ្មានចិត្តមេត្តាករុណា ព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្តាករុណាដែរ។ អ្នកមានចិត្តមេត្តាករុណា មិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ។
ប្រជាជនស្រែកជយឃោស ហើយក្រុមបូជាចារ្យក៏ផ្លុំស្នែងដែរ។ កាលប្រជាជនឮស្នូរសំឡេងស្នែងគេនាំគ្នាស្រែកឡើងយ៉ាងខ្លាំង ពេលនោះ កំពែងក្រុងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជនសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយដណ្ដើមយកទីក្រុង។
ពេលគេផ្លុំស្នែងចៀម ហើយពេលអ្នករាល់គ្នាឮសំឡេងស្នែង ប្រជាជនទាំងមូលត្រូវស្រែកយ៉ាងខ្លាំង កំពែងក្រុងមុខជារលំចុះនៅនឹងកន្លែង ហើយប្រជាជនត្រូវសម្រុកចូលទៅក្នុងទីក្រុងរៀងៗខ្លួន»។
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏វិសុទ្ធ* និងបង្ហូរឈាមពួកព្យាការី* ព្រះអង្គឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។
ចូរសងទៅក្រុងនេះឲ្យសមនឹងអំពើដែលខ្លួនបានប្រព្រឹត្ត បើគេប្រព្រឹត្តយ៉ាងណា ត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ!
ដ្បិតព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌។ ព្រះអង្គបានវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឲ្យផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ព្រះអង្គបានដាក់ទោសស្ត្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ព្រះអង្គ»។
លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យម្ដាយព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងណា ម្ដាយរបស់ឯងក៏ត្រូវព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងនោះដែរ»។ បន្ទាប់មក លោកសាំយូអែលប្រហារជីវិតស្ដេចអកាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅគីលកាល់។