Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 21:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 គ្រា​នោះ ជា​គ្រា​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​ព្រះអង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ដ្បិត​គ្រា​នោះ​ជា​គ្រា​នៃ​ការដាក់ទោសសងសឹក ដើម្បីឲ្យ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​ត្រូវបាន​បំពេញឲ្យសម្រេច​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ពីព្រោះ​ថ្ងៃ​ទាំង​នេះ​ជា​ថ្ងៃ​នៃ​សេចក្ដី​សងសឹក​ ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែងទុក​មក​បាន​សម្រេច។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដ្បិត​គ្រា​នោះ​ជា​គ្រា​សង​សឹក ដើម្បី​នឹង​សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដ្បិត​គ្រា​នោះ​ជា​គ្រា​សង‌សឹក ដើម្បី​នឹង​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គ្រា​នោះ ជា​គ្រា​ដែល​អុលឡោះ​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​ទ្រង់ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប។

សូមមើលជំពូក ចម្លង




លូកា 21:22
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់ សង‌សឹក​ខ្មាំង​សត្រូវ ហើយ​នៅ​ឆ្នាំ​នោះ ព្រះអង្គ​ជម្រះ​បញ្ជី​ពួក​គេ ជំនួស​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន។


ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្តែង ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើង ដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ


យើង​បាន​គ្រោង​ទុក​ថា នឹង​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​នេះ ឆ្នាំ​កំណត់​ដែល​យើង​ត្រូវ​លោះ ប្រជា‌រាស្ត្រ​របស់​យើង ក៏​បាន​មក​ដល់​ហើយ។


ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​ទៅ! ម្នាក់ៗ​រត់​ប្រាស​អាយុ! មិន​គួរ​ទុក​ឲ្យ​ខ្លួន​វិនាស​សូន្យ ព្រោះ​តែ​កំហុស​របស់​ក្រុង​នេះ​ឡើយ! ដ្បិត​ពេល​នេះ​ជា​ពេល​ដែល​ព្រះ‌អម្ចាស់​សង‌សឹក ព្រះអង្គ​សង​ទៅ​ជន‌ជាតិ​បាប៊ី‌ឡូន​វិញ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត!


អ៊ីស្រា‌អែល​ត្រូវ​តែ​ដឹង​ថា គ្រា​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស មក​ដល់​ហើយ គឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិ ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី ព្រោះ​តែ​កំហុស​ដ៏​ធ្ងន់ និង​អំពើ​ឃោរ‌ឃៅ​ដ៏​ច្រើន​របស់​អ្នក។


ដ្បិត​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ។ មនុស្ស​ព្រហើន មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ នឹង​ប្រៀប​ដូច​ជា​ចំបើង។ ថ្ងៃ​នោះ​នឹង​ឆេះ​កម្ទេច​ពួក​គេ ឥត​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល តាម​រយៈ​ព្យាការី*​ថា៖


ក៏​ប៉ុន្តែ ដោយ​អ្នក​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ អ្នក​កំពុង​តែ​សន្សំ​ទោស ទុក​សម្រាប់​ថ្ងៃ​ព្រះ‌ជា‌ម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ ជា​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​សម្តែង​ការ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌


យើង​រៀបចំ​គម្រោង‌ការ​មួយ​ដ៏​លាក់​កំបាំង ដែល​យើង​បម្រុង​ទុក ប្រឆាំង​នឹង​ពួក​គេ។


ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អប‌អរ‌សាទរ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់! ដ្បិត​ព្រះអង្គ​សង‌សឹក​ជួស​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រះអង្គ​ដាក់​ទោស​បច្ចា‌មិត្ត។ ព្រះអង្គ​ធ្វើ​ឲ្យ​ទឹក​ដី និង​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​រួច​ផុត​ពី​សៅ‌ហ្មង”»។


យ៉ាង​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ព្រះអង្គ​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក


មួយ​វិញ​ទៀត ព្រះ‌បន្ទូល​ដដែល​នេះ​បាន​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែនដី​នា​បច្ចុប្បន្ន​កាល នឹង​ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ​រំលាយ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ឲ្យ​វិនាស​អន្តរាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម