Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 51:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​ទៅ! ម្នាក់ៗ​រត់​ប្រាស​អាយុ! មិន​គួរ​ទុក​ឲ្យ​ខ្លួន​វិនាស​សូន្យ ព្រោះ​តែ​កំហុស​របស់​ក្រុង​នេះ​ឡើយ! ដ្បិត​ពេល​នេះ​ជា​ពេល​ដែល​ព្រះ‌អម្ចាស់​សង‌សឹក ព្រះអង្គ​សង​ទៅ​ជន‌ជាតិ​បាប៊ី‌ឡូន​វិញ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ចូរ​ឲ្យ​គ្រប់​មនុស្ស​រត់​ចេញ​ពី​កណ្ដាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ កុំ​ឲ្យ​ខ្លួន​ត្រូវ​កាត់​ចេញ ដោយ​អំពើ​ទុច្ចរិត​របស់​គេ​ឡើយ ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្ដី​សង‌សឹក របស់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​តប​ស្នង​ដល់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​រត់​ចេញ​ពី​កណ្តាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ កុំ​ឲ្យ​ខ្លួន​ត្រូវ​កាត់​ចេញ ដោយ​សេចក្ដី​ទុច្ចរិត​របស់​គេ​ឡើយ ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​តប​ស្នង​ដល់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​ទៅ! ម្នាក់ៗ​រត់​ប្រាស​អាយុ! មិន​គួរ​ទុក​ឲ្យ​ខ្លួន​វិនាស​សូន្យ ព្រោះ​តែ​កំហុស​របស់​ក្រុង​នេះ​ឡើយ! ដ្បិត​ពេល​នេះ​ជា​ពេល​ដែលអុលឡោះ‌តាអាឡា​សង‌សឹក ទ្រង់​សង​ទៅ​ជន‌ជាតិ​បាប៊ី‌ឡូន​វិញ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត!

សូមមើលជំពូក ចម្លង




យេរេមា 51:6
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​តែងតែ​សង‌សឹក ឱ​ព្រះ​ដែល​តែងតែ​សង‌សឹក សូម​សម្តែង​ឫទ្ធិ‌បារមី!


នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេព‌គប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។


ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន‌ជាតិ​ខាល់ដេ ចូរ​បន្លឺ​សំឡេង ប្រកាស​យ៉ាង​សប្បាយ ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​ថា ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​មក​វិញ​ហើយ!។


យើង​បាន​គ្រោង​ទុក​ថា នឹង​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​នេះ ឆ្នាំ​កំណត់​ដែល​យើង​ត្រូវ​លោះ ប្រជា‌រាស្ត្រ​របស់​យើង ក៏​បាន​មក​ដល់​ហើយ។


យើង​ក៏​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ស្រុក​បាប៊ី‌ឡូន​នេះ​ធ្វើ​ជា​ចំណុះ។ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​តាម​ស្នា‌ដៃ​ដែល​គេ​បាន​សូន​ធ្វើ»។


ចូរ​ឲ្យ​ពួក​គេ​ផឹក ហើយ​ធីង‌ធោង វង្វេង​ស្មារតី ដោយ​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​ទៅ​ប្រហារ​ពួក​គេ»។


ប្រជា‌ជាតិ​ទាំង​អស់​នឹង​នាំ​គ្នា​បម្រើ​នេប៊ូ‌ក្នេសា ព្រម​ទាំង​កូន និង​ចៅ​របស់​គេ រហូត​ដល់​ពេល​កំណត់ ដែល​ស្រុក​របស់​នេប៊ូ‌ក្នេសា​ត្រូវ​ប្រជា‌ជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ធ្វើ​ជា​ចំណុះ។


ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់ សង‌សឹក​ខ្មាំង​សត្រូវ។ មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល ធ្វើ​យញ្ញ‌បូជា នៅ​ស្រុក​ខាង​ជើង តាម​មាត់​ទន្លេ​អឺប្រាត។


ចូរ​នាំ​គ្នា​រត់​គេច ដើម្បី​ឲ្យ​បាន​រួច​ជីវិត ហើយ​ទៅ​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ដូច​គុម្ព​បន្លា!។


ចូរ​ស្រែក​ជយ‌ឃោស​ពី​គ្រប់​ទិស‌ទី ដ្បិត​ក្រុង​នេះ​លើក​ដៃ​សុំ​ចុះ​ចាញ់​ហើយ។ គ្រឹះ​របស់​វា​ត្រូវ​កក្រើក ហើយ​កំពែង​របស់​វា​ក៏​រលំ​ដែរ ដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​នឹង​ក្រុង​នេះ ដូច្នេះ ចូរ​សង‌សឹក​នឹង​ក្រុង​បាប៊ី‌ឡូន ដោយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែល ពួក​គេ​ធ្លាប់​ប្រព្រឹត្ត។


ប្រជា‌ជន​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង បាប៊ី‌ឡូន ប្រកាស​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដឹង​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ទ្រង់​សង‌សឹក​ហើយ គឺ​ព្រះអង្គ​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​គេ​បាន​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះអង្គ!


ក្រុង​បាប៊ី‌ឡូន​ដ៏​ព្រហើន​អើយ យើង​នឹង​ដាក់​ទោស​អ្នក ថ្ងៃ​ដែល​អ្នក​ទទួល​ទារុណ‌កម្ម​មក​ដល់​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។


ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ចូរ​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ! ចូរ​ធ្វើ​ដូច​ជា​ពពែ​ឈ្មោល ដែល​នៅ​ខាង​មុខ​ហ្វូង​ចៀម។


ចូរ​សម្រួច​មុខ​ព្រួញ ហើយ​ដាក់​ព្រួញ​ពេញ​បំពង់ ព្រះ‌អម្ចាស់​មាន​គម្រោង‌ការ​កម្ទេច​ក្រុង​បាប៊ី‌ឡូន ហេតុ​នេះ​បាន​ជា​ព្រះអង្គ​ជំរុញ ស្ដេច​ស្រុក​មេឌី​ឲ្យ​សម្រេច​ការ​នេះ ដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​ពួក​គេ​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះអង្គ!


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ថា៖ «យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក យើង​នឹង​សង‌សឹក​ជំនួស​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ី‌ឡូន ហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។


ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​បាប៊ី‌ឡូន ម្នាក់ៗ​ត្រូវ​រត់​ប្រាស​អាយុ គេច​ឲ្យ​ផុត​ពី​កំហឹង​របស់​យើង ចំពោះ​ក្រុង​នេះ។


អស់​អ្នក​ដែល​គេច​ផុត​ពី​មុខ​ដាវ​អើយ ចូរ​រត់​ទៅ​ចុះ កុំ​ឈប់​ឲ្យ​សោះ ចូរ​គិត​ដល់​ព្រះ‌អម្ចាស់​ពី​ចម្ងាយ ហើយ​នឹក​ដល់​ក្រុង​យេរូ‌សាឡឹម​ជានិច្ច!


ពិត​មែន​ហើយ មេ​បំផ្លាញ​មក​វាយ​លុក ក្រុង​បាប៊ី‌ឡូន ទាហាន​ដ៏​អង់‌អាច​របស់​ក្រុង​នេះ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង ធ្នូ​របស់​ពួក​គេ​ត្រូវ​បាក់។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​តែងតែ​សង​ទៅ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​ប្រព្រឹត្ត។


ពួក​យើង​ខិត‌ខំ​ព្យាបាល​បាប៊ី‌ឡូន​ដែរ តែ​វា​ពុំ​អាច​ជា​សះ‌ស្បើយ​បាន​ទេ។ ដូច្នេះ ចូរ​បោះ​បង់​ចោល​ក្រុង​នេះ ហើយ​វិល​ទៅ​ស្រុក​របស់​យើង​រៀងៗ​ខ្លួន​វិញ ដ្បិត​ទោស​របស់​ក្រុង​នេះ​មាន​ទំហំ​ធំ​ជាង ផ្ទៃ​មេឃ និង​អាកាស‌វេហាស៍​ទៅ​ទៀត។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​តប​ស្នង​ទៅ​ពួក​គេ​វិញ ស្រប​តាម​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត។


លោក​មាន​ប្រសាសន៍​ទៅ​កាន់​សហគមន៍​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​តង់ត៍​របស់​មនុស្ស​អាក្រក់​ទាំង​នេះ មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​របស់​ពួក​គេ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ដែរ»។


នៅ​ខាង​ក្រៅ​ផ្ទះ ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ ខាង​ក្នុង ពួក​គេ​ស្លាប់​ដោយ​ភ័យ​ញាប់‌ញ័រ។ សេចក្ដី​ស្លាប់​កើត​មាន​ដល់​ពួក​គេ​គ្រប់​គ្នា ទាំង​កំលោះ ទាំង​ក្រមុំ ទាំង​ទារក​នៅ​បៅ ទាំង​ចាស់​សក់​ស្កូវ។


យើង​សំលៀង​ដាវ និង​ខាត់​វា​យ៉ាង​រលោង ដើម្បី​រក​យុត្តិធម៌ ដោយ​ដៃ​យើង​ផ្ទាល់ គឺ​យើង​តទល់​នឹង​បច្ចា‌មិត្ត​របស់​យើង ហើយ​សង‌សឹក​នឹង​អស់​អ្នក​ដែល​ស្អប់​យើង។


ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អប‌អរ‌សាទរ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់! ដ្បិត​ព្រះអង្គ​សង‌សឹក​ជួស​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រះអង្គ​ដាក់​ទោស​បច្ចា‌មិត្ត។ ព្រះអង្គ​ធ្វើ​ឲ្យ​ទឹក​ដី និង​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​រួច​ផុត​ពី​សៅ‌ហ្មង”»។


កុំ​ប្រញាប់​ដាក់​ដៃ​តែង‌តាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​ឲ្យ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ*។


មហា​នគរ​នោះ​បាន​បែក​ជា​បី រីឯ​ក្រុង​នានា​របស់​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​បាន​រលំ​អស់ ពេល​នោះ ព្រះ‌ជា‌ម្ចាស់​បាន​នឹក​ដល់​មហា​នគរ​បាប៊ី‌ឡូន ព្រះអង្គ​បាន​ឲ្យ​ក្រុង​នេះ​ផឹក​ស្រា​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​បំផុត​របស់​ព្រះអង្គ​ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម