ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 46:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រត់​លឿន​ពុំ​អាច​រត់​រួច​ខ្លួន​ឡើយ! អ្នក​ខ្លាំង​ពូកែ​ក៏​ពុំ​អាច​គេច​ខ្លួន​ដែរ! នៅ​ទិស​ខាង​ជើង ពួក​គេ​នឹង​ជំពប់​ដួល​ត្រង់​ដៃ​ទន្លេ​អឺប្រាត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​បើក​ឲ្យ​មនុស្ស​លឿន​រត់​ទៅ​បាត់ ឬ​មនុស្ស​ខ្លាំង​ពូកែ​រួច​ខ្លួន​ឡើយ គេ​បាន​ចំពប់​ដួល​ចុះ នៅ​ស្រុក​ខាង​ជើង ក្បែរ​ទន្លេ​អ៊ើប្រាត​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​បើក​ឲ្យ​មនុស្ស​លឿន​រត់​ទៅ​បាត់ ឬ​មនុស្ស​ខ្លាំង​ពូកែ​រួច​ខ្លួន​ឡើយ គេ​បាន​ចំពប់​ដួល​ចុះ នៅ​ស្រុក​ខាង​ជើង ក្បែរ​ទន្លេ​អ៊ើប្រាត​ហើយ

សូមមើលជំពូក

អាល់គីតាប

អ្នក​រត់​លឿន​ពុំ​អាច​រត់​រួច​ខ្លួន​បាន​ឡើយ! អ្នក​ខ្លាំង​ពូកែ​ក៏​ពុំ​អាច​គេច​ខ្លួន​បាន​ដែរ! នៅ​ទិស​ខាង​ជើង ពួក​គេ​នឹង​ជំពប់​ដួល​ត្រង់​ដៃ​ទន្លេ​អឺប្រាត។

សូមមើលជំពូក



យេរេមា 46:6
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ព្រះ‌ចៅ​ផារ៉ោន​នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​លើក​ទ័ព​ទៅ​កាន់​ទន្លេ​អឺប្រាត ដើម្បី​ជួយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ព្រះ‌បាទ​យ៉ូសៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ តែ​កាល​ព្រះ‌ចៅ​ផារ៉ោន​ទត​ឃើញ ក៏​ធ្វើ​គុត​ព្រះ‌បាទ​យ៉ូសៀស​នៅ​មេគី‌ដោ។


ស្ដេច​ស្រុក​អេស៊ីប​មិន​ហ៊ាន​ចាក‌ចេញ​ពី​ស្រុក​របស់​ខ្លួន​ទេ ដ្បិត​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដណ្ដើម​យក​បាន​ទឹក​ដី​ស្រុក​អេស៊ីប ចាប់​តាំង​ពី​ជ្រោះ​អេស៊ីប រហូត​ដល់​ទន្លេ​អឺប្រាត។


ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺ​បច្ចា‌មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ នាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំ អ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។


នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ថា អ្នក​ពូកែ​រត់​មិន​ដែល​រត់​ឈ្នះ​គេ​រហូត​ទេ ហើយ​អ្នក​ពូកែ​ច្បាំង​ក៏​មិន​ដែល​ច្បាំង​ឈ្នះ​រហូត​ដែរ។ រីឯ​អ្នក​មាន​ប្រាជ្ញា​ក៏​មិន​ដែល​រក​បាន​អាហារ​រហូត អ្នក​ឈ្លាស‌វៃ​ក៏​មិន​ដែល​រក​ទ្រព្យ​បាន​រហូត ហើយ​អ្នក​ចេះ​ដឹង​ក៏​មិន​ដែល​មាន​គេ​គោរព​រហូត​ដែរ។ ពេល​ខ្លះ អ្នក​ទាំង​នោះ​មាន​ជោគ‌ជ័យ ពេល​ខ្លះ​ទៀត​បរា‌ជ័យ។


មនុស្ស​ជា​ច្រើន​ជំពប់​ជើង​នឹង​ថ្ម​នេះ ហើយ​ដួល​បាក់​បែក​ខ្ទេច‌ខ្ទាំ ពួក​គេ​នឹង​ជាប់​អន្ទាក់ ហើយ​ត្រូវ​ព្រាន​ចាប់​យក​ទៅ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ទុក្ខ​វេទនា​នឹង​មក​ពី​ទិស​ខាង​ជើង ហើយ​កើត​មាន​ដល់​ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ស្រុក


ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ទូលបង្គំ ព្រះអង្គ​ចាំ​ជួយ​ទូលបង្គំ ដូច​វីរ‌បុរស​ដ៏​អង់‌អាច ហេតុ​នេះ អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ មុខ​ជា​ដួល ហើយ​មិន​អាច​ឈ្នះ​ទូលបង្គំ​បាន។ ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង ព្រោះ​ធ្វើ​អ្វី​ទូលបង្គំ​មិន​កើត ពួក​គេ​នឹង​បាក់​មុខ​រហូត​ត​ទៅ ឥត​ភ្លេច​ឡើយ។


យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជា‌ជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​ឲ្យ​វាយ​លុក​ស្រុក​នេះ និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ​ថ្វាយ​ផ្ដាច់​ដល់​យើង ហើយ​ធ្វើ​ឲ្យ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ពេល​មនុស្ស‌ម្នា​ឃើញ​មហន្ត‌រាយ​ដែល​កើត​មាន គេ​ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។


ចូរ​លើក​ទង់​សញ្ញា​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូន ចូរ​នាំ​គ្នា​រត់​ទៅ​រក​កន្លែង​ពួន កុំ​បង្អែ‌បង្អង់​ឲ្យ​សោះ! ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច ចេញ​មក​ពី​ទិស​ខាង​ជើង បណ្ដាល​ឲ្យ​មាន​មហន្ត‌រាយ​យ៉ាង​ធ្ងន់‌ធ្ងរ។


ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់ សង‌សឹក​ខ្មាំង​សត្រូវ។ មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល ធ្វើ​យញ្ញ‌បូជា នៅ​ស្រុក​ខាង​ជើង តាម​មាត់​ទន្លេ​អឺប្រាត។


ប្រជា‌ជាតិ​នានា​ទទួល​ដំណឹង​ថា អ្នក​ត្រូវ​អាម៉ាស់ ព្រោះ​សម្រែក​របស់​អ្នក លាន់​ឮ​ពាស‌ពេញ​លើ​ផែនដី។ ទាហាន​ដ៏​ខ្លាំង​ពូកែ​រត់​បុក​គ្នា ដួល​ស្លាប់​ទាំង​ពីរ​នាក់»។


ព្រះអង្គ​ក៏​បាន​ផ្ដួល​ទាហាន​មួយ​ចំនួន​ធំ​ដែរ ពួក​គេ​ដួល​គរ​លើ​គ្នា ទាំង​ពោល​ថា ចូរ​យើង​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​យើង វិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​យើង​វិញ ដើម្បី​គេច​ឲ្យ​ផុត​ពី​សង្គ្រាម​ដ៏​សាហាវ​នេះ។


ក្រុង​ដ៏​ព្រហើន​នេះ ត្រូវ​ជំពប់​ដួល គ្មាន​នរណា​ជួយ​លើក​វា​ឡើង​វិញ​ទេ យើង​ដុត​កម្ទេច​ក្រុង​នានា​នៅ​ស្រុក​បាប៊ី‌ឡូន ហើយ​ភ្លើង​នឹង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី»។


«កូន​ចៅ​បេន‌យ៉ាមីន​អើយ ចូរ​រត់​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ! ចូរ​ផ្លុំ​ត្រែ​នៅ​តូអា ចូរ​លើក​ទង់​សញ្ញា​នៅ​បេតហា‌កេរែម ដ្បិត​មហន្ត‌រាយ និង​ទុក្ខ​វេទនា កំពុង​តែ​មក​ពី​ទិស​ខាង​ជើង។


បន្ទាប់​មក ស្ដេច​វិល​ទៅ​ធ្វើ​សឹក​តាម​ក្រុង​ដែល​មាន​កំពែង នៅ​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​វិនាស​សូន្យ​ទៅ។


កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​ដែល​មក​លុក‌លុយ​ស្រុក នឹង​ត្រូវ​ចុះ​ចាញ់​ស្ដេច​នោះ ហើយ​សូម្បី​តែ​មហា‌បូជា‌ចារ្យ​របស់​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ក៏​បរា‌ជ័យ​ដែរ។