Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 24:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ស្ដេច​ស្រុក​អេស៊ីប​មិន​ហ៊ាន​ចាក‌ចេញ​ពី​ស្រុក​របស់​ខ្លួន​ទេ ដ្បិត​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដណ្ដើម​យក​បាន​ទឹក​ដី​ស្រុក​អេស៊ីប ចាប់​តាំង​ពី​ជ្រោះ​អេស៊ីប រហូត​ដល់​ទន្លេ​អឺប្រាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ស្តេច​ស្រុក​អេស៊ីព្ទ​មិន​បាន​ចេញ​ពី​ស្រុក​របស់​ទ្រង់​ទៀត​ទេ ដ្បិត​ស្តេច​ស្រុក​បាប៊ី‌ឡូន​បាន​វាយ​យក​ស្រុក​របស់​ស្តេច​អេស៊ីព្ទ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​អ៊ើប្រាត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​មិន​បាន​ចេញ​ពី​ស្រុក​ទ្រង់​មក​ទៀត​ទេ ដ្បិត​ស្តេច​ស្រុក​បាប៊ីឡូន ទ្រង់​បាន​វាយ​យក​ស្រុក​របស់​ស្តេច​អេស៊ីព្ទ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​អ៊ើប្រាត​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្តេច​ស្រុក​អេស៊ីប​មិន​ហ៊ាន​ចាក‌ចេញ​ពី​ស្រុក​របស់​ខ្លួន​ទេ ដ្បិត​ស្តេច​ស្រុក​បាប៊ី‌ឡូន ដណ្តើម​យក​បាន​ទឹក​ដី​ស្រុក​អេស៊ីប ចាប់​តាំង​ពី​ជ្រោះ​អេស៊ីប រហូត​ដល់​ទន្លេ​អឺ‌ប្រាត។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 24:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក​អាប់រ៉ាម ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ដោយ​គិត​ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីប រហូត​ដល់​ទន្លេ​ធំ ពោល​គឺ​ទន្លេ​អឺប្រាត


ព្រះ‌បាទ​សាឡូម៉ូន​គ្រប់‌គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​ស្ដេច រហូត​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។


នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​បោក​បែន​ស្រូវ ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ទឹក​ជ្រោះ​ស្រុក​អេស៊ីប ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ នៅ​ពេល​នោះ ព្រះអង្គ​នឹង​ប្រមូល អ្នក​រាល់​គ្នា​ម្ដង​មួយៗ។


នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ស្ដេច​ស្រុក​យូដា ព្រះ‌ចៅ​ផារ៉ោន‌នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប ស្ថិត​នៅ​ក្រុង​កើ‌កេ‌មីស​ជិត​ទន្លេ​អឺប្រាត ហើយ​ច្បាំង​ចាញ់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​អេស៊ីប និង​កង‌ទ័ព​របស់​ព្រះ‌ចៅ​ផារ៉ោន‌នេកោ​ដូច​ត​ទៅ៖


អ្នក​រត់​លឿន​ពុំ​អាច​រត់​រួច​ខ្លួន​ឡើយ! អ្នក​ខ្លាំង​ពូកែ​ក៏​ពុំ​អាច​គេច​ខ្លួន​ដែរ! នៅ​ទិស​ខាង​ជើង ពួក​គេ​នឹង​ជំពប់​ដួល​ត្រង់​ដៃ​ទន្លេ​អឺប្រាត។


«កូន​មនុស្ស​អើយ យើង​បាន​កាច់​បំបាក់​ដៃ ​ម្ខាង​របស់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ គ្មាន​នរណា​រុំ​របួស ឬ​ដាក់​ថ្នាំ​ឲ្យ ហើយ​ក៏​គ្មាន​នរណា​យក​ក្រណាត់​មក​ចង​អប ដើម្បី​ឲ្យ​ស្ដេច​នេះ​អាច​កាន់​ដាវ​បាន​ទៀត​ដែរ»។


ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រហារ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប យើង​នឹង​បំបាក់​ដៃ​ទាំង​សង​ខាង​របស់​ស្ដេច​នេះ គឺ​ទាំង​ដៃ​ល្អ​ទាំង​ដៃ​បាក់ ហើយ​យើង​នឹង​ជម្រុះ​ដាវ​ចេញ​ពី​ដៃ​របស់​គេ​ដែរ។


ពី​អាស‌ម៉ូន ព្រំ‌ដែន​បត់​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។


ទឹក​ដី​នោះ​លាត​សន្ធឹង​បន្ត​ទៅ​ទៀត ចាប់​ពី​អាស‌ម៉ូន​រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែ‌រ៉ាណេ។ នេះ​ហើយ​ជា​ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​កុល‌សម្ព័ន្ធ​យូដា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម