២ ពង្សាវតារក្សត្រ 23:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ក្នុងរជ្ជកាលព្រះបាទយ៉ូសៀស ព្រះចៅផារ៉ោននេកោ ជាស្ដេចស្រុកអេស៊ីប បានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្ដេចស្រុកអាស្ស៊ីរី។ ព្រះបាទយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលព្រះចៅផារ៉ោនទតឃើញ ក៏ធ្វើគុតព្រះបាទយ៉ូសៀសនៅមេគីដោ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 នៅក្នុងរាជ្យរបស់ទ្រង់ ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ បានឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសបានចេញទៅស្ទាក់ផ្លូវ តែពេលផារ៉ោន-នេកោបានឃើញ ក៏បានធ្វើគុតទ្រង់នៅត្រង់មេគីដោ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 នៅក្នុងរាជ្យទ្រង់ នោះផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ក៏ឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ឯស្តេចយ៉ូសៀសទ្រង់ក៏ចេញទៅស្ទាក់ផ្លូវ តែកាលផារ៉ោន-នេកោបានឃើញ នោះក៏សំឡាប់ទ្រង់នៅត្រង់មេគីដោទៅ សូមមើលជំពូកអាល់គីតាប29 ក្នុងរជ្ជកាលស្តេចយ៉ូសៀស ស្តេចហ្វៀរ៉អ៊ូននេកោ ជាស្តេចស្រុកអេស៊ីបបានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្តេចស្រុកអាស្ស៊ីរី។ ស្តេចយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលស្តេចហ្វៀរ៉អ៊ូនឃើញ ក៏សម្លាប់ស្តេចយ៉ូសៀសនៅមេគីដោ។ សូមមើលជំពូក |
កាលព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា ឃើញដូច្នេះ ស្ដេចរត់ឆ្ពោះទៅបេតកាន តែលោកយេហ៊ូវដេញតាម ហើយបញ្ជាថា៖ «ចូរប្រហារស្ដេចនេះទៅ!» គេក៏ប្រហារស្ដេចនៅក្នុងរទេះ។ ពេលនោះ ស្ដេចកំពុងឡើងតាមផ្លូវទៅភូមិគើរ ជិតក្រុងយីបឡាម។ ស្ដេចភៀសខ្លួនទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ។
នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ស្ដេចស្រុកយូដា ព្រះចៅផារ៉ោននេកោ ជាស្ដេចស្រុកអេស៊ីប ស្ថិតនៅក្រុងកើកេមីសជិតទន្លេអឺប្រាត ហើយច្បាំងចាញ់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្រុកអេស៊ីប និងកងទ័ពរបស់ព្រះចៅផារ៉ោននេកោដូចតទៅ៖
កុលសម្ព័ន្ធម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេតសាន និងភូមិដែលនៅជុំវិញ ក្រុងយីបលាម និងភូមិដែលនៅជុំវិញ ក្រុងដោរ ក្រុងអេន-ដោរ ក្រុងតាណាក់ ក្រុងមេគីដោ និងភូមិដែលនៅជុំវិញ ក្រុងទាំងនោះ និងអ្នកស្រុករបស់គេដែរ ពោលគឺស្រុកដោរទាំងមូល។