ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 43:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​ពួក​មេ‌ទ័ព នាំ​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​នៅ​សេស‌សល់ គឺ​ប្រជា‌ជន​ដែល​ពី​មុន​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ជិត​ខាង​ទាំង​ប៉ុន្មាន ហើយ​វិល​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​យ៉ូ‌ហា‌ណាន​ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​អស់ គេ​ប្រមូល​ពួក​យូដា​ដែល​នៅ​សល់​វិល​មក​អាស្រ័យ​នៅ​ក្នុង​ស្រុក​យូដា​វិញ ពី​គ្រប់​ប្រទេស​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​យ៉ូហា‌ណាន ជា​កូន​ការា នឹង​ពួក​មេ‌ទ័ព​ទាំង​អស់ គេ​ប្រមូល​សំណល់​ពួក​យូដា​ដែល​បាន​វិល​មក ដើម្បី​អាស្រ័យ​នៅ​ក្នុង​ស្រុក​យូដា​វិញ ពី​គ្រប់​ទាំង​ប្រទេស​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​នោះ

សូមមើលជំពូក

អាល់គីតាប

លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​ពួក​មេ‌ទ័ព នាំ​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​នៅ​សេស‌សល់ គឺ​ប្រជា‌ជន​ដែល​ពី​មុន​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ជិត​ខាង​ទាំង​ប៉ុន្មាន ហើយ​វិល​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ

សូមមើលជំពូក



យេរេមា 43:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ទុក​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ឲ្យ​គ្រប់‌គ្រង​លើ​ពួក​គេ។


ចំណែក​ឯ​ខ្ញុំ ខ្ញុំ​នៅ​មីសប៉ា​នេះ ដើម្បី​ជា​តំណាង​របស់​អស់​លោក នៅ​ចំពោះ​មុខ​ពួក​ខាល់ដេ​ដែល​មក​ស្រុក​យើង។ អស់​លោក​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ ព្រម​ទាំង​ផលិត​ប្រេង​ទុក​ក្នុង​ដប ហើយ​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ក្រុង ដែល​អស់​លោក​កាន់​កាប់​ពី​មុន​នោះ​ទៅ»។


លោក​អ៊ីស្មា‌អែល​ចាប់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នៅ​មីសប៉ា ព្រម​ទាំង​ពួក​បុត្រី​របស់​ស្ដេច និង​អស់​អ្នក​ដែល​រស់​នៅ​មីសប៉ា គឺ​អស់​អ្នក​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ ផ្ទុក‌ផ្ដាក់​ទៅ​ឲ្យ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មើល​ខុស​ត្រូវ នាំ​ទៅ​ជា​ឈ្លើយ។ លោក​អ៊ីស្មា‌អែល​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ​នាំ​ទៅ​ស្រុក​អាំម៉ូន។


ពួក​គេ​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឈប់​នៅ​ផ្ទះ​សំណាក់​គីមហាំ ជិត​ភូមិ​បេថ្លេ‌ហិម បម្រុង​នឹង​បន្ត​ដំណើរ​ទៅ​ស្រុក​អេស៊ីប


សូម​ព្រះ‌ករុណា​ជា​អម្ចាស់​មេត្តា​សណ្ដាប់​ពាក្យ​ទូលបង្គំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើ​ព្រះ‌អម្ចាស់​ជំរុញ​ព្រះ‌ករុណា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ទូលបង្គំ នោះ​សូម​ព្រះ‌អម្ចាស់​ទទួល​យក​តង្វាយ​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ព្រះ‌ករុណា​វិញ សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ថ្ងៃ​នេះ ពួក​គេ​បណ្ដេញ​ទូលបង្គំ​មិន​ឲ្យ​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ទូលបង្គំ​ឲ្យ​ទៅ​គោរព​ព្រះ​ឯ​ទៀត