Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 41:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​អ៊ីស្មា‌អែល​ចាប់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នៅ​មីសប៉ា ព្រម​ទាំង​ពួក​បុត្រី​របស់​ស្ដេច និង​អស់​អ្នក​ដែល​រស់​នៅ​មីសប៉ា គឺ​អស់​អ្នក​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ ផ្ទុក‌ផ្ដាក់​ទៅ​ឲ្យ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មើល​ខុស​ត្រូវ នាំ​ទៅ​ជា​ឈ្លើយ។ លោក​អ៊ីស្មា‌អែល​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ​នាំ​ទៅ​ស្រុក​អាំម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អ៊ីស‌ម៉ា‌អែល​ក៏​ចាប់​យក​សំណល់​បណ្ដា‌ជន ដែល​នៅ​មីសប៉ា នាំ​ទៅ​ជា​ឈ្លើយ គឺ​ទាំង​បុត្រី​ស្តេច​ទាំង​ប៉ុន្មាន និង​ជន​ទាំង‌ឡាយ​ដែល​សល់​នៅ​ត្រង់​មីសប៉ា ជា​ពួក​អ្នក​ដែល​នេប៊ូសា‌រ៉ាដាន​មេ‌ទ័ព​ធំ​បាន​ផ្ទុក‌ផ្តាក់​ដល់​កេដាលា ជា​កូន​អ័កាម នោះ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​នាំ​គេ​ទៅ​ជា​ឈ្លើយ​ទាំង​អស់ រួច​ចេញ​ដំណើរ​ទៅ ដើម្បី​ឆ្លង​ទៅ​ពួក​កូន​ចៅ​អាំម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អ៊ីស‌ម៉ាអែល​ក៏​ចាប់​យក​សំណល់​បណ្តាជន ដែល​នៅ​មីសប៉ា នាំ​ទៅ​ជា​ឈ្លើយ គឺ​ទាំង​បុត្រី​ស្តេច​ទាំង​ប៉ុន្មាន នឹង​ជន​ទាំង‌ឡាយ​ដែល​សល់​នៅ​ត្រង់​មីសប៉ា ជា​ពួក​អ្នក​ដែល​នេប៊ូសា‌រ៉ាដាន​មេ‌ទ័ព​ធំ​បាន​ផ្ទុក‌ផ្តាក់​ដល់​កេដាលា ជា​កូន​អ័ហ៊ីកាម នោះ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ​ទាំង​អស់ រួច​ចេញ​ដំណើរ​ទៅ ដើម្បី​នឹង​ឆ្លង​ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 លោក​អ៊ីស្មា‌អែល​ចាប់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នៅ​មីសប៉ា ព្រម​ទាំង​ពួក​បុត្រី​របស់​ស្ដេច និង​អស់​អ្នក​ដែល​រស់​នៅ​មីសប៉ា គឺ​អស់​អ្នក​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ ផ្ទុក‌ផ្ដាក់​ទៅ​ឲ្យ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មើល​ខុស​ត្រូវ នាំ​ទៅ​ជា​ឈ្លើយ។ លោក​អ៊ីស្មា‌អែល​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ​នាំ​ទៅ​ស្រុក​អាំម៉ូន។

សូមមើលជំពូក ចម្លង




យេរេមា 41:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​សាន់បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​លោក​ថូប៊ី‌យ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន ដឹង​ដំណឹង​នេះ ពួក​គេ​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​ឃើញ​មនុស្ស​ម្នាក់​មក​រក​ផល​ប្រយោជន៍​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។


លោក​សាន់បា‌ឡាត់​ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម លោក​ថូប៊ី‌យ៉ា​ជា​មន្ត្រី​សាសន៍​អាំម៉ូន និង​កេសែម​ជា​ជន‌ជាតិ​អារ៉ាប់ បាន​ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​សើច​ចំអក និង​មើល‌ងាយ​ពួក​យើង ដោយ​ពោល​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​ហ្នឹង? តើ​អ្នក​រាល់​គ្នា​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះចៅ​អធិរាជ​ឬ?»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ចូរ​ចាត់​ទុក​បុរស​នេះ​ដូច​មនុស្ស​គ្មាន​កូន​ត​ពូជ និង​ដូច​មនុស្ស​ធ្វើ​អ្វី​ពុំ​បាន​សម្រេច​នៅ​ក្នុង​ជីវិត ដ្បិត​ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គេ នឹង​គ្មាន​នរណា​ម្នាក់​ស្នង​រាជ្យ​របស់​ដាវីឌ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គ្រប់‌គ្រង​លើ​ស្រុក​យូដា​ដែរ»។


គេ​ចាប់​ពួក​ស្រី​ស្នំ និង​បុត្រា​បុត្រី​របស់​ព្រះ‌ករុណា យក​ទៅ​ឲ្យ​ពួក​ខាល់ដេ។ ចំណែក​ឯ​ព្រះ‌ករុណា​វិញ ព្រះ‌ករុណា​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ គឺ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​ចាប់​ព្រះ‌ករុណា ព្រម​ទាំង​ដុត​កម្ទេច​ក្រុង​នេះ​ផង»។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារ-ក បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​សេដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារ-ក ពួក​អ្នក​ធំ​ទាំង​អស់​នៃ​ស្រុក​យូដា​ដែរ។


ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ បាលីស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន ចាត់​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា ឲ្យ​មក​សម្លាប់​លោក?»។ ប៉ុន្តែ លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មិន​ជឿ​ពាក្យ​អ្នក​ទាំង​នោះ​ទេ។


កាល​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​តាម​ព្រៃ និង​ពល​ទាហាន​របស់​ពួក​គេ​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម​ឲ្យ​គ្រប់‌គ្រង​ស្រុក ហើយ​ផ្ទុក‌ផ្ដាក់​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ប្រុស​ស្រី ក្មេង និង​ជន​ក្រីក្រ នៅ​ក្នុង​ស្រុក ដែល​គេ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ី‌ឡូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម