យេរេមា 43:5 - អាល់គីតាប5 លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងពួកមេទ័ព នាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ គឺប្រជាជនដែលពីមុនភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិជិតខាងទាំងប៉ុន្មាន ហើយវិលមករស់នៅក្នុងស្រុកយូដាវិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 គឺយ៉ូហាណានជាកូនការា និងពួកមេទ័ពទាំងអស់ គេប្រមូលពួកយូដាដែលនៅសល់វិលមកអាស្រ័យនៅក្នុងស្រុកយូដាវិញ ពីគ្រប់ប្រទេសដែលគេត្រូវបណ្តេញទៅនោះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងពួកមេទ័ព នាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ គឺប្រជាជនដែលពីមុនភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិជិតខាងទាំងប៉ុន្មាន ហើយវិលមករស់នៅក្នុងស្រុកយូដាវិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 គឺយ៉ូហាណាន ជាកូនការា នឹងពួកមេទ័ពទាំងអស់ គេប្រមូលសំណល់ពួកយូដាដែលបានវិលមក ដើម្បីអាស្រ័យនៅក្នុងស្រុកយូដាវិញ ពីគ្រប់ទាំងប្រទេសដែលគេត្រូវបណ្តេញទៅនោះ សូមមើលជំពូក |
លោកអ៊ីស្មាអែលចាប់ប្រជាជនដែលនៅសេសសល់នៅមីសប៉ា ព្រមទាំងពួកបុត្រីរបស់ស្ដេច និងអស់អ្នកដែលរស់នៅមីសប៉ា គឺអស់អ្នកដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ផ្ទុកផ្ដាក់ទៅឲ្យលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មើលខុសត្រូវ នាំទៅជាឈ្លើយ។ លោកអ៊ីស្មាអែលចាប់អ្នកទាំងនោះជាឈ្លើយនាំទៅស្រុកអាំម៉ូន។
សូមស្តេចមេត្តាស្តាប់ពាក្យខ្ញុំ នៅពេលនេះផង។ ប្រសិនបើអុលឡោះតាអាឡាជំរុញស្តេចឲ្យប្រព្រឹត្តដូច្នេះចំពោះខ្ញុំ នោះសូមអុលឡោះតាអាឡាទទួលយកជំនូនមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញស្តេចវិញ សូមឲ្យពួកគេត្រូវបណ្តាសានៅចំពោះអុលឡោះតាអាឡា ដ្បិតថ្ងៃនេះ ពួកគេបណ្តេញខ្ញុំមិនឲ្យរស់នៅលើទឹកដីដែលអុលឡោះតាអាឡា ប្រទានមកប្រជារាស្ត្ររបស់ទ្រង់ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញខ្ញុំឲ្យទៅគោរពព្រះឯទៀត