យេរេមា 43:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 រួមមានទាំងប្រុស ទាំងស្រី ទាំងក្មេងៗ ទាំងបុត្រីរបស់ស្ដេច និងអ្នកឯទៀតៗដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ បានទុកឲ្យនៅជាមួយលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផានទៅជាមួយ។ គេក៏នាំព្យាការីយេរេមា និងលោកបារូក ជាកូនរបស់លោកនេរីយ៉ាទៅដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ទាំងប្រុស ទាំងស្រី និងកូនក្មេង ពួកបុត្រីរបស់ស្តេច និងបណ្ដាមនុស្សដែលនេប៊ូសារ៉ាដាន ជាមេទ័ពធំ បានទុកឲ្យនៅជាមួយកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ព្រមទាំងហោរាយេរេមា និងបារូក ជាកូននេរីយ៉ា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 គឺទាំងប្រុសទាំងស្រីនឹងកូនក្មេង ពួកបុត្រីរបស់ស្តេច នឹងបណ្តាមនុស្សដែលនេប៊ូសារ៉ាដាន ជាមេទ័ពធំ បានទុកឲ្យនៅជាមួយនឹងកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ព្រមទាំងហោរាយេរេមា នឹងបារូក ជាកូននេរីយ៉ា សូមមើលជំពូកអាល់គីតាប6 រួមមានទាំងប្រុស ទាំងស្រី ទាំងក្មេងៗ ទាំងបុត្រីរបស់ស្ដេច និងអ្នកឯទៀតៗដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ បានទុកឲ្យនៅជាមួយលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផានទៅជាមួយ។ គេក៏នាំណាពីយេរេមា និងលោកបារូក ជាកូនរបស់លោកនេរីយ៉ាទៅដែរ។ សូមមើលជំពូក |
រីឯជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន ស្រុកអេដុម និងស្រុកឯទៀតៗ ក៏ឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនទុកប្រជាជនមួយចំនួនដែលនៅសេសសល់ ឲ្យរស់ក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់គ្រងលើអ្នកទាំងនោះដែរ។
កាលមេទាហានទាំងអស់ដែលនៅតាមព្រៃ និងពលទាហានរបស់ពួកគេឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនបានតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមឲ្យគ្រប់គ្រងស្រុក ហើយផ្ទុកផ្ដាក់លោកឲ្យមើលខុសត្រូវលើប្រជាជនប្រុសស្រី ក្មេង និងជនក្រីក្រ នៅក្នុងស្រុក ដែលគេមិនបានកៀរយកទៅជាឈ្លើយនៅបាប៊ីឡូន។
លោកអ៊ីស្មាអែលចាប់ប្រជាជនដែលនៅសេសសល់នៅមីសប៉ា ព្រមទាំងពួកបុត្រីរបស់ស្ដេច និងអស់អ្នកដែលរស់នៅមីសប៉ា គឺអស់អ្នកដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ផ្ទុកផ្ដាក់ទៅឲ្យលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មើលខុសត្រូវ នាំទៅជាឈ្លើយ។ លោកអ៊ីស្មាអែលចាប់អ្នកទាំងនោះជាឈ្លើយនាំទៅស្រុកអាំម៉ូន។