ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 31:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​នឹង​ដាំ​ទំពាំង‌បាយជូរ​ក្នុង​ចម្ការ នៅ​តាម​ភ្នំ​ក្នុង​ស្រុក​សាម៉ារី​ឡើង​វិញ។ អ្នក​ណា​ដាំ អ្នក​នោះ​នឹង​បេះ​ផ្លែ​បរិភោគ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​នឹង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ​ស្រុក​សាម៉ារី​ទៀត ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​នឹង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ភ្នំ​ស្រុក​សាម៉ារី​ទៀត ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង

សូមមើលជំពូក

អាល់គីតាប

នាង​នឹង​ដាំ​ទំពាំង‌បាយជូរ​ក្នុង​ចម្ការ នៅ​តាម​ភ្នំ​ក្នុង​ស្រុក​សាម៉ារី​ឡើង​វិញ។ អ្នក​ណា​ដាំ អ្នក​នោះ​នឹង​បេះ​ផ្លែ​បរិភោគ”។

សូមមើលជំពូក



យេរេមា 31:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​សាប​ព្រោះ និង​ដាំ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ផ្ដល់​ភោគ‌ផល​យ៉ាង​បរិបូណ៌។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: នៅ​ក្នុង​ស្រុក​នេះ ប្រជា‌ជន​នៅ​តែ​ទិញ​ផ្ទះ ទិញ​ដី​ស្រែ និង​ទិញ​ចម្ការ​ទំពាំង‌បាយជូរ​បន្ត​ទៅ​ទៀត”»។


ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​លើ​ទឹក​ដី​នេះ ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​ដាំ​ទំពាំង‌បាយជូរ។ កាល​ណា​យើង​ដាក់​ទោស​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ដែល​បាន​មាក់‌ងាយ​ពួក​គេ​រួច​ហើយ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ»។


រីឯ​ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ដើម​ឈើ​របស់​អ្នក​រាល់​គ្នា​នឹង​បែក​មែក​សាខា បង្កើត​ផល​ផ្លែ​សម្រាប់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​ពួក​គេ​ជិត​ត្រឡប់​មក​វិញ​ហើយ។


ពេល​នោះ យើង​នឹង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ខូច​ខាត ដើម្បី​ស្នាក់​នៅ។ ពួក​គេ​នឹង​ដាំ​ទំពាំង‌បាយជូរ ហើយ​ផឹក​ស្រា​ពី​ចម្ការ​ទំពាំង‌បាយជូរ​នោះ។ ពួក​គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគ ផល​ផ្លែ​ពី​ចម្ការ​នោះ​ដែរ។


ប្រជា‌ជន​យូដា​នឹង​កាន់​កាប់​តំបន់​ណេកិប គឺ​ភ្នំ​របស់​អេសាវ ពួក​គេ​នឹង​គ្រប់‌គ្រង​លើ​ស្រុក​វាល ជា​ទឹក​ដី​របស់​ជន‌ជាតិ​ភីលីស្ទីន។ ព្រម​ទាំង​គ្រប់‌គ្រង​លើ​ស្រុក​សាម៉ារី ជា​ទឹក​ដី​របស់​អេប្រាអ៊ីម។ រីឯ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន នឹង​គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ។


យើង​នឹង​ធ្វើ​ឲ្យ​សាម៉ារី​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​ចម្ការ​មួយ​ដែល​គេ​ដាំ​ទំពាំង‌បាយជូរ យើង​នឹង​រុញ​គំនរ​ឥដ្ឋ​របស់​ក្រុង​នេះ ទម្លាក់​ទៅ​ក្នុង​ជ្រោះ ហើយ​បំផ្លាញ​ទីក្រុង​ឲ្យ​នៅ​សល់​តែ​គ្រឹះ។


មនុស្ស‌ម្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត ក្រោម​ម្លប់​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ​របស់​គេ​រៀងៗ​ខ្លួន។ គ្មាន​នរណា​មក​រំខាន​ពួក​គេ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។


នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


បើ​មាន​នរណា​ម្នាក់​ដាំ​ទំពាំង‌បាយជូរ ហើយ​ពុំ​ទាន់​បាន​ទទួល​ផល​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ទទួល​ផល​ជំនួស។


ពេល​អ្នក​មាន​គូ​ដណ្ដឹង បុរស​ម្នាក់​ទៀត​នឹង​រំលោភ​នាង។ ពេល​អ្នក​សង់​ផ្ទះ អ្នក​នឹង​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ពេល​អ្នក​ដាំ​ទំពាំង‌បាយជូរ អ្នក​នឹង​មិន​បាន​បរិភោគ‌ផល​ឡើយ។


លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​បូជា‌ចារ្យ​វិញ​ថា៖ «ពិត​មែន​ហើយ តាំង​ពី​ដើម​រៀង​មក កាល​ណា​ចេញ​ទៅ​ច្បាំង យើង​តែងតែ​ទទួល​ការ​ហាម​ឃាត់​មិន​ឲ្យ​រួម​រស់​ជា​មួយ​ស្ត្រី​ឡើយ។ អ្វីៗ ​របស់​ពួក​ទាហាន​សុទ្ធ​តែ​បាន​ញែក​ជា​សក្ការៈ​អស់​ហើយ។ ប៉ុន្តែ ថ្ងៃ​នេះ ទោះ​បី​យើង​ធ្វើ​ដំណើរ​ធម្មតា​ក៏​ដោយ ក៏​យើង​បាន​បរិសុទ្ធ ដោយ‌សារ​កិច្ចការ​ដែល​កំពុង​តែ​បំពេញ​នេះ​ដែរ»។