ប្រសិនបើព្រះជាម្ចាស់សម្ងំនៅស្ងៀម តើនរណាហ៊ានថ្កោលទោសព្រះអង្គ? ប្រសិនបើព្រះអង្គលាក់ព្រះភ័ក្ត្រនោះ តើនរណាមើលព្រះអង្គឃើញ? ព្រះអង្គពិនិត្យមើលមនុស្សម្នាក់ ក៏ដូចជាប្រជាជាតិមួយដែរ
យេរេមា 30:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណារកយុត្តិធម៌ឲ្យអ្នក និងរុំរបួសឲ្យអ្នកទេ ហើយក៏គ្មានថ្នាំដ៏ស័ក្ដិសិទ្ធិណា អាចផ្សះរបួសរបស់អ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណាកាន់ក្ដីអ្នក ដើម្បីនឹងរុំរបួសអ្នកសោះ អ្នកក៏គ្មានថ្នាំណាផ្សះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានអ្នកណានឹងកាន់ក្តីឯង ដើម្បីនឹងរុំរបួសឯងសោះ ឯងក៏គ្មានថ្នាំណាផ្សះផង អាល់គីតាប គ្មាននរណារកយុត្តិធម៌ឲ្យអ្នក និងរុំរបួសឲ្យអ្នកទេ ហើយក៏គ្មានថ្នាំដ៏ស័ក្ដិសិទ្ធិណា អាចផ្សះរបួសរបស់អ្នកបានដែរ។ |
ប្រសិនបើព្រះជាម្ចាស់សម្ងំនៅស្ងៀម តើនរណាហ៊ានថ្កោលទោសព្រះអង្គ? ប្រសិនបើព្រះអង្គលាក់ព្រះភ័ក្ត្រនោះ តើនរណាមើលព្រះអង្គឃើញ? ព្រះអង្គពិនិត្យមើលមនុស្សម្នាក់ ក៏ដូចជាប្រជាជាតិមួយដែរ
ព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់ តែព្រះអង្គនឹងព្យាបាលឡើងវិញ ព្រះអង្គធ្វើឲ្យរបួស តែព្រះអង្គនឹងព្យាបាលមុខរបួសនេះ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
ព្រះអង្គមានព្រះបន្ទូលថា នឹងកម្ទេចប្រជារាស្ត្រនេះ ប៉ុន្តែ លោកម៉ូសេដែលព្រះអង្គជ្រើសរើស បានឃាត់ព្រះអង្គមិនឲ្យលុបបំបាត់ពួកគេ តាមព្រះពិរោធរបស់ព្រះអង្គឡើយ។
សូមទតមើលជុំវិញទូលបង្គំមើល៍ គ្មាននរណាម្នាក់អើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងទូលបង្គំដែរ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់បង្គាប់យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្ដាប់បទបញ្ជា និងកាន់តាមច្បាប់ទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាព្រះអម្ចាស់ដែលប្រោសឲ្យអ្នករាល់គ្នាជា»។
តាំងពីក្បាលរហូតដល់ចុងជើង គ្មានអ្វីនៅល្អសោះ គឺមានសុទ្ធតែដំបៅ ស្នាមជាំ និងមុខរបួសថ្មីៗ នៅគ្រប់កន្លែង ដែលគ្មាននរណាលាង រុំ ឬលាបប្រេង ឲ្យធូរស្បើយឡើយ។
ព្រះអង្គទតឃើញថាគ្មាននរណាម្នាក់អើពើ ហើយព្រះអង្គសោកស្ដាយ ដោយពុំឃើញមាននរណាម្នាក់ឈឺឆ្អាល ព្រះអង្គក៏យាងមកសង្គ្រោះ ដោយឫទ្ធិបារមីរបស់ព្រះអង្គ និងសំអាងលើសេចក្ដីសុចរិតរបស់ព្រះអង្គ។
ឱព្រះអម្ចាស់អើយ តើព្រះអង្គពិតជាបោះបង់ចោលយូដាឬ? តើព្រះអង្គស្អប់ក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាព្រះអង្គវាយយើងខ្ញុំឲ្យរបួស មើលមិនជាដូច្នេះ? យើងខ្ញុំសង្ឃឹមថាបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ យើងខ្ញុំសង្ឃឹមថាបានជាសះស្បើយ តែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។
ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជា នោះទូលបង្គំនឹងបានជា សូមសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងរួចជីវិត ដ្បិតព្រះអង្គតែងប្រោសប្រទានឲ្យ ទូលបង្គំសរសើរតម្កើងព្រះអង្គ!
យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។
ប៉ុន្តែ យើងនឹងព្យាបាលមុខរបួសរបស់គេឲ្យបានជាទាំងស្រុង យើងនឹងប្រោសពួកគេឲ្យបានជា យើងនឹងផ្ដល់សេចក្ដីសុខសាន្ត និងសន្តិសុខមកលើពួកគេយ៉ាងបរិបូណ៌។
ជនជាតិអេស៊ីបអើយ ចូរឡើងទៅស្រុកកាឡាដរកប្រេងមករឹត ទើបបានធូរស្បើយ! តែត្រូវដឹងថា មិនបាច់ខំប្រឹងរកថ្នាំច្រើនមុខទេ ព្រោះគ្មានថ្នាំណាស័ក្ដិសិទ្ធិ ជួយអ្នកឲ្យជាសះស្បើយឡើយ។
អំពើអាក្រក់ហូរចេញពីក្រុងនេះ ដូចទឹកហូរចេញពីប្រភពទឹក។ ក្នុងទីក្រុងមានឮនិយាយតែអំពើឃោរឃៅ និងការបំផ្លិចបំផ្លាញ។ ការឈឺចុកចាប់ និងស្នាមរបួស ស្ថិតនៅក្រោមក្រសែភ្នែករបស់យើងជានិច្ច។
តើនៅស្រុកកាឡាដលែងមានប្រេង សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ? តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ? ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ មិនព្រមសះដូច្នេះ?
ក្រុងស៊ីយ៉ូនអើយ តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត នាងក្រមុំស៊ីយ៉ូនអើយ តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសម្រាលទុក្ខនាងបាន? ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ តើនរណាអាចព្យាបាលនាងបាន?
យើងស្វែងរកក្នុងចំណោមពួកគេ ក្រែងលោឃើញនរណាម្នាក់មានគំនិតសង់កំពែងការពារក្រុង ហើយឈរនៅចំពោះមុខយើងត្រង់កន្លែងបាក់បែក ដើម្បីការពារស្រុកទេសកុំឲ្យវិនាស តែយើងរកពុំបានសោះ។
«កូនមនុស្សអើយ យើងបានកាច់បំបាក់ដៃ ម្ខាងរបស់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ គ្មាននរណារុំរបួស ឬដាក់ថ្នាំឲ្យ ហើយក៏គ្មាននរណាយកក្រណាត់មកចងអប ដើម្បីឲ្យស្ដេចនេះអាចកាន់ដាវបានទៀតដែរ»។
«យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេ ឲ្យបានជាសះស្បើយ គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។
អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកព្រះអម្ចាស់វិញ។ ព្រះអង្គបានធ្វើឲ្យពួកយើងរបួស ព្រះអង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ ព្រះអង្គបានប្រហារពួកយើង ព្រះអង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។
គ្មានអ្វីព្យាបាលអ្នកឲ្យជាសះស្បើយបានទេ ព្រោះអ្នកត្រូវរបួសធ្ងន់ធ្ងរពេក។ អស់អ្នកដែលឮដំណឹងអំពីមហន្តរាយរបស់អ្នក នឹងនាំគ្នាទះដៃអរ ដ្បិតមនុស្សគ្រប់ៗគ្នាសុទ្ធតែបានរងនូវ អំពើឃោរឃៅរបស់អ្នក។
ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតឡើយ។ យើងផ្ដល់ជីវិត និងដកជីវិត យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ គ្មាននរណាអាចរំដោះពីដៃយើងទេ។
ព្រះគ្រិស្ត*បានផ្ទុកបាប*របស់យើង ក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត*។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់ព្រះអង្គ
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះដ៏ជួយការពារ មួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រិស្តដ៏សុចរិត។