បពិត្រព្រះអម្ចាស់ មានតែព្រះអង្គទេ ដែលអាចសង្គ្រោះ! សូមប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គផង! - សម្រាក
យេរេមា 3:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំបានវង្វេងទៅគោរពព្រះក្លែងក្លាយ នៅលើកំពូលភ្នំ យើងខ្ញុំទៅតាមសំឡេងហ៊ោកញ្ជ្រៀវលើភ្នំខ្ពស់ៗ។ មានតែព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំប៉ុណ្ណោះ ដែលអាចសង្គ្រោះអ៊ីស្រាអែលបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការដែលទុកចិត្តសង្ឃឹមដល់ភ្នំតូច និងដល់ពួកអ៊ឹកធឹកនៅលើភ្នំធំ នោះពិតប្រាកដជាឥតប្រយោជន៍ទទេ។ មានតែព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទេ ដែលអាចសង្គ្រោះសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលទុកចិត្តសង្ឃឹមដល់ភ្នំតូច ហើយដល់ពួកអ៊ឹកធឹកនៅលើភ្នំធំ នោះពិតប្រាកដជាឥតប្រយោជន៍ទទេ សេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល នោះស្រេចនឹងព្រះយេហូវ៉ា ជាព្រះនៃយើងជាពិតវិញ អាល់គីតាប យើងខ្ញុំបានវង្វេងទៅគោរពព្រះក្លែងក្លាយ នៅលើកំពូលភ្នំ យើងខ្ញុំទៅតាមសំឡេងហ៊ោកញ្ជ្រៀវលើភ្នំខ្ពស់ៗ។ មានតែអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំប៉ុណ្ណោះ ដែលអាចសង្គ្រោះអ៊ីស្រអែលបាន។ |
បពិត្រព្រះអម្ចាស់ មានតែព្រះអង្គទេ ដែលអាចសង្គ្រោះ! សូមប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គផង! - សម្រាក
ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជម្រករបស់ខ្ញុំ។
នៅគ្រានោះ ជនជាតិអ៊ីស្រាអែលដែលនៅសល់ គឺពូជពង្សរបស់លោកយ៉ាកុបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
អស់អ្នកដែលឆ្លាក់រូបបដិមា សុទ្ធតែជាមនុស្សឥតបានការ រីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃ ក៏គ្មានសារប្រយោជន៍អ្វីដែរ។ រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេ តែជាសាក្សីដែលមិនចេះមើល ហើយក៏មិនដឹងអ្វីដែរ គឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។
ឱព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលជាព្រះសង្គ្រោះអើយ មនុស្សលោកពិបាករកឃើញព្រះអង្គណាស់!
ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានទទួលការសង្គ្រោះពីព្រះអម្ចាស់ ព្រះអង្គសង្គ្រោះគេអស់កល្បជានិច្ច។ អ្នកមិនត្រូវអាម៉ាស់ ឬបាក់មុខសោះឡើយ”។
អ្នកសេសសល់ពីប្រជាជាតិនានាអើយ ចូរប្រមែប្រមូលគ្នាមក ចូរនាំគ្នាខិតចូលមកជិត។ អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះ សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។
- តើអ្នកដែលមកពីក្រុងបូសរ៉ា នៅស្រុកអេដុម ហើយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅ ព្រមទាំងដើរយ៉ាងអង់អាច សម្តែងឫទ្ធិដ៏ខ្លាំងពូកែនេះជានរណា? - គឺយើង ដែលមកកាត់ក្ដី ដោយយុត្តិធម៌ យើងមករករឿងប្រជាជាតិនានា ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់យើង។
បពិត្រព្រះអម្ចាស់ ព្រះអង្គពិតជាព្រះបិតារបស់យើងខ្ញុំ។ លោកអប្រាហាំពុំដែលបានស្គាល់យើងខ្ញុំទេ លោកអ៊ីស្រាអែលក៏ពុំដែលបានឃើញ យើងខ្ញុំដែរ គឺមានតែព្រះអង្គប៉ុណ្ណោះ ដែលជាព្រះបិតារបស់យើងខ្ញុំ ហើយតាំងពីដើមរៀងមក យើងតែងហៅ ព្រះអង្គថាជាព្រះដែលលោះយើងខ្ញុំ។
ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ នៅពេលមានអាសន្ន។ ហេតុដូចម្ដេចបានជាព្រះអង្គនៅព្រងើយ ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ?
ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជា នោះទូលបង្គំនឹងបានជា សូមសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងរួចជីវិត ដ្បិតព្រះអង្គតែងប្រោសប្រទានឲ្យ ទូលបង្គំសរសើរតម្កើងព្រះអង្គ!
ដូច្នេះ កូនចៅរបស់គេនឹងនឹកឃើញ អាសនៈរបស់ពួកគេ ព្រមទាំងនឹកឃើញបង្គោលរបស់ព្រះអាសេរ៉ា នៅក្បែរដើមឈើដ៏ខៀវខ្ចី ដែលស្ថិតនៅលើកំពូលភ្នំ។
នៅរជ្ជកាលព្រះបាទយ៉ូសៀស ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រាអែលចិត្តសាវានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរហ៊ោកញ្ជ្រៀវអបអរសាទរកូនចៅយ៉ាកុប! ចូរទទួលប្រជាជនដែលជាមេដឹកនាំ នៃប្រជាជាតិទាំងឡាយ ឲ្យបានគគ្រឹកគគ្រេងឡើង! ចូរបន្លឺសំឡេង ចូរលើកតម្កើងព្រះអម្ចាស់! ហើយពោលថា: “ព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ដ្ររបស់ព្រះអង្គ គឺជនជាតិអ៊ីស្រាអែលដែលនៅសេសសល់”។
យើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យពួកគេ។ ប៉ុន្តែ ពួកគេបែរជាផ្ដោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្ដាលឲ្យយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និងច្រួចស្រាសែនព្រះក្លែងក្លាយ។
ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចម្បាំង ឬដោយកងពលសេះឡើយ»។
អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។