អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រា ហើយសូម្បីតែមិត្តសម្លាញ់ ក៏អស់លោកមិនញញើតនឹងលក់ដែរ។
យេរេមា 18:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើល្អទេ។ រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ ចាំដកជីវិតរបស់ទូលបង្គំ សូមព្រះអង្គនឹកចាំថា ទូលបង្គំបានឈរ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ដើម្បីទូលអង្វរសម្រាប់ពួកគេ សូមព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើនឹងយកការអាក្រក់ស្នងនឹងការល្អឬ? ដ្បិតគេបានជីករណ្តៅ ដើម្បីចាប់ព្រលឹងទូលបង្គំហើយ សូមនឹកចាំពីទូលបង្គំ ដែលបានឈរនៅចំពោះព្រះអង្គ ដើម្បីសូមសេចក្ដីល្អឲ្យគេ ហើយបំបែរសេចក្ដីក្រោធរបស់ព្រះអង្គចេញពីគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើនឹងយកការអាក្រក់ស្នងនឹងការល្អឬអី ដ្បិតគេបានជីករណ្តៅ ដើម្បីចាប់ព្រលឹងទូលបង្គំហើយ សូមនឹកចាំពីទូលបង្គំ ដែលបានឈរនៅចំពោះទ្រង់ ដើម្បីសូមសេចក្ដីល្អឲ្យគេ ហើយនឹងបំបែរសេចក្ដីក្រោធរបស់ទ្រង់ចេញពីគេដែរ អាល់គីតាប ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើល្អទេ។ រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ ចាំដកជីវិតរបស់ខ្ញុំ សូមទ្រង់នឹកចាំថា ខ្ញុំបានឈរ នៅចំពោះមុខទ្រង់ ដើម្បីទូរអាអង្វរសម្រាប់ពួកគេ សូមទ្រង់បង្វែរកំហឹងចេញពីពួកគេ។ |
អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រា ហើយសូម្បីតែមិត្តសម្លាញ់ ក៏អស់លោកមិនញញើតនឹងលក់ដែរ។
ព្រះអង្គមានព្រះបន្ទូលថា នឹងកម្ទេចប្រជារាស្ត្រនេះ ប៉ុន្តែ លោកម៉ូសេដែលព្រះអង្គជ្រើសរើស បានឃាត់ព្រះអង្គមិនឲ្យលុបបំបាត់ពួកគេ តាមព្រះពិរោធរបស់ព្រះអង្គឡើយ។
មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ តែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។
គេបានធ្វើអំពើអាក្រក់តបស្នង នឹងអំពើល្អដែលទូលបង្គំបានប្រព្រឹត្តចំពោះពួកគេ ទូលបង្គំនៅឯកោម្នាក់ឯង។
អ្នកទាំងនោះបានដាក់អន្ទាក់ ដើម្បីទាក់ទូលបង្គំ ហើយជីករណ្ដៅ ដើម្បីចាប់ទូលបង្គំ ដោយគ្មានមូលហេតុអ្វីឡើយ។
ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អ ដែលទូលបង្គំបានធ្វើចំពោះពួកគេ នាំគ្នាចោទប្រកាន់ ទូលបង្គំ ព្រោះតែទូលបង្គំខិតខំធ្វើអំពើល្អ។
សត្រូវរបស់ទូលបង្គំនាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឲ្យទូលបង្គំព្រួយចិត្តជាខ្លាំង។ ពួកគេបានជីករណ្ដៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។ - សម្រាក
អ្នកណាជីករណ្ដៅកាន់តែជ្រៅទៅៗ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលខ្លួនជីកនោះជាមិនខាន។
អ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។
អ្នកណាជីករណ្ដៅ អ្នកនោះនឹងត្រូវធ្លាក់ក្នុងរណ្ដៅ ហើយអ្នកណាប្រមៀលថ្ម អ្នកនោះនឹងត្រូវថ្មរមៀលកិនវិញ។
អ្នកជីករណ្ដៅរមែងធ្លាក់ទៅក្នុងរណ្ដៅនោះ រីឯអ្នកដែលទម្លុះជញ្ជាំង រមែងត្រូវពស់ចឹក។
«រីឯអ្នកវិញ កុំទូលអង្វរឲ្យប្រជាជននេះធ្វើអ្វី! គឺកុំស្រែកអង្វរ ឬអធិស្ឋានឲ្យពួកគេឡើយ ដ្បិតពេលពួកគេមានទុក្ខ ហើយនាំគ្នាអង្វររកយើង យើងនឹងមិនស្ដាប់ពួកគេជាដាច់ខាត»។
ឱព្រះអម្ចាស់អើយ យើងខ្ញុំសូមសារភាពថា យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ហើយដូនតារបស់យើងខ្ញុំក៏បានប្រព្រឹត្ត អំពើទុច្ចរិតដែរ។ យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹង ព្រះហឫទ័យរបស់ព្រះអង្គ។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសេ និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់ឱនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ!
សូមឲ្យអស់អ្នកដែលបៀតបៀនទូលបង្គំ ត្រូវអាម៉ាស់ តែកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ! សូមឲ្យពួកគេញ័ររន្ធត់ តែកុំឲ្យទូលបង្គំញ័ររន្ធត់ឡើយ! សូមឲ្យថ្ងៃលំបាកវេទនាធ្លាក់មកលើពួកគេ សូមប្រហារពួកគេឲ្យវិនាសអន្តរាយទៅ!
ឱព្រះអម្ចាស់អើយ សូមកុំព្រងើយកន្តើយ នឹងទូលបង្គំឡើយ សូមស្ដាប់ពាក្យអ្នកដែលចោទប្រកាន់ទូលបង្គំ!
សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេ សូមឲ្យមានឮសម្រែកឈឺចាប់ ចេញពីផ្ទះរបស់គេ ដ្បិតអ្នកទាំងនោះបានជីករណ្ដៅ និងរៀបចំអន្ទាក់ ចាំចាប់ទូលបង្គំ។
ប្រសិនបើអ្នកទាំងនោះពិតជាព្យាការី ហើយប្រសិនបើព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈពួកគេមែន ចូរឲ្យពួកគេទូលអង្វរព្រះអម្ចាស់នៃពិភពទាំងមូល សូមឲ្យសម្ភារៈដែលនៅសេសសល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្នុងដំណាក់របស់ស្ដេចស្រុកយូដា និងក្នុងក្រុងយេរូសាឡឹម បានគង់វង្ស គឺកុំឲ្យគេដឹកយកទៅក្រុងបាប៊ីឡូនឡើយ។
មានជនពាលស្ថិតនៅក្នុងចំណោម ប្រជារាស្ត្ររបស់យើង ពួកគេដាក់អន្ទាក់ចាំចាប់មនុស្ស ដូចព្រានដាក់អន្ទាក់ចាំចាប់សត្វ។
«រីឯអ្នកវិញ កុំទូលអង្វរយើងសម្រាប់ប្រជាជននេះ កុំបន្លឺសំឡេងអធិស្ឋាន ឬទទូចសុំឲ្យយើងប្រណីពួកគេឡើយ យើងមិនស្ដាប់ពាក្យអ្នកទេ។
ព្រះអម្ចាស់អើយ ព្រះអង្គបានទតឃើញពួកគេ សង្កត់សង្កិនទូលបង្គំ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលព្រះបិតាប្រទានឲ្យខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំឲ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?»។
គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងវិន័យ*របស់គេថា “គេបានស្អប់ខ្ញុំ ដោយគ្មានមូលហេតុអ្វីឡើយ” ។
សម្ដេចយ៉ូណាថានទូលព្រះបាទសូល ជាបិតា អំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគេពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះបិតាទេ ផ្ទុយទៅវិញ ស្នាដៃអស្ចារ្យដែលដាវីឌធ្វើ សុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់បិតា។