យេរេមា 18:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ឱព្រះអម្ចាស់អើយ សូមកុំព្រងើយកន្តើយ នឹងទូលបង្គំឡើយ សូមស្ដាប់ពាក្យអ្នកដែលចោទប្រកាន់ទូលបង្គំ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គប្រុងស្តាប់ទូលបង្គំ សូមស្តាប់ពាក្យរបស់ពួកអ្នក ដែលតតាំងនឹងទូលបង្គំផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រុងស្តាប់ទូលបង្គំសូមស្តាប់ពាក្យរបស់ពួកអ្នក ដែលតតាំងនឹងទូលបង្គំផង សូមមើលជំពូកអាល់គីតាប19 ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំព្រងើយកន្តើយ នឹងខ្ញុំឡើយ សូមស្ដាប់ពាក្យអ្នកដែលចោទប្រកាន់ខ្ញុំ! សូមមើលជំពូក |
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះបូជាចារ្យ*សម្រាប់បង្រៀនវិន័យ* យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្ដល់យោបល់ ហើយយើងក៏មិនខ្វះព្យាការី*សម្រាប់ថ្លែងព្រះបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។