ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ អារក្សបានចេញពីកូននាងហើយ»។
ម៉ាកុស 7:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្ត្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតអារក្សបានចេញពីក្មេងនោះហើយ។ ព្រះគម្ពីរខ្មែរសាកល នៅពេលទៅដល់ផ្ទះវិញ នាងក៏ឃើញកូននោះដេកនៅលើគ្រែ រីឯអារក្សបានចេញបាត់ហើយ។ Khmer Christian Bible ពេលទៅដល់ផ្ទះ នាងបានឃើញកូនដេកនៅលើគ្រែ រីឯអារក្សបានចេញបាត់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏ត្រឡប់ទៅផ្ទះវិញ ឃើញក្មេងនោះដេកនៅលើគ្រែ ដ្បិតអារក្សបានចេញបាត់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលនាងបានទៅដល់ផ្ទះវិញ ក៏ឃើញកូនដេកនៅលើគ្រែ អារក្សបានចេញស្រេចហើយ។ អាល់គីតាប ពេលស្ដ្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតអ៊ីព្លេសបានចេញពីក្មេងនោះហើយ។ |
ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ អារក្សបានចេញពីកូននាងហើយ»។
ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ុស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។
អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះកើតចេញពីមារ* ដ្បិតមារបានប្រព្រឹត្តអំពើបាប តាំងពីដើមរៀងមក។ ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ដើម្បីរំលាយកិច្ចការរបស់មារ។